Yearendyearend1140x150

ក្រុមហ៊ុន«ល្បែងផ្សងសំណាង»មានច្បាប់ត្អូញត្អែរពីបញ្ហាប្រឈមក្រោយមានការបង្រ្កាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីតាំងឆ្នោតមួយកន្លែងក្នុងក្រុងព្រះសីហនុ។

ភ្នំពេញ៖ ក្រុមហ៊ុនល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានត្អូញត្អែរពីបញ្ហាប្រឈមរបស់ខ្លួន ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យអាជ្ញាធរគ្រប់ខេត្តចាត់វិធានការបង្រ្កាប កាលពីខែកញ្ញាកន្លងទៅ។ក្រុមហ៊ុនទាំងនោះបានអះអាងថា ប្រតិបត្តិករអាជីវកម្មរបស់ពួកគេស្ទើរតែទាំងអស់ត្រូវបានបិទមិនដំណើរការ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណពីរដ្ឋ បានលើឡើងពីបញ្ហាប្រឈមរបស់ខ្លួនដោយសារប្រតិបត្តិកររបស់ខ្លួនស្ទើរតែទាំងអស់ ត្រូវបានអាជ្ញាធរនៅតាមមូលដ្ឋានចុះបិទ និង ផ្អាកទាំងស្រុង និងស្នើសុំឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាជួយដោះស្រាយ។

ចំពោះបញ្ហាប្រឈមនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំដល់ក្រុមហ៊ុនល្បែងផ្សងសំណាងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមទីតាំងដែលបានកំណត់ក្នុងអាជ្ញាធរ ឬលិខិតបញ្ជាក់នីតិភាពដែលចេញជូនកន្លងទៅ។ក្នុងករណីក្រុមហ៊ុនល្បែងផ្សងសំណាងចង់បើកនៅតាមទីតាំងផ្សេង ត្រូវស្នើសុំបើសាខា ក្រៅពីទីតាំងក្នុងអាជ្ញាបណ្ណ ឬលិខិតបញ្ជាក់។

តែយ៉ាងណាក៏ដោយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានព្រមានទុកជាមុនចំពោះ ក្រុមហ៊ុន«ល្បែងផ្សងសំណា»ហាមដាច់ខាតចំពោះសកម្មភាពលូចលាក់បង្កប់កត់កន្ទុយលេខខុសច្បាប់ដែលអាចឈានដល់ការផាកពិន័យ និងការព្យួរអាជ្ញាបណ្ណ និងការដកហូតអាជ្ញាបណ្ណជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុនល្បែងផ្សងសំណាងដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និង បន្តសុពលភាពអាជ្ញាបណ្ណពីរដ្ឋមានចំនួន២២ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនល្បែងផ្សងសំណាមានចំនួន១៦បានទទួលបានអាជ្ញាបណ្ណរួចរាល់ និង ៦ទៀតបានកំពុងបន្តនីតិវិធី។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៩ កញ្ញា បានថ្លែងផ្តាំទៅក្រុមហ៊ុនទទួលសិទ្ធិអាជីវកម្មឆ្នោតទាំងឡាយថា ប្រសិនបើបើកឱ្យមានឡូតូ និងកន្ទុយលេខ នឹងត្រូវបិទអាជីវកម្មចោលតែម្តង។អ្វីដែលគ្រោះថ្នាក់គឺកន្ទុយលេខ ដែលមានកន្ទុយលេខខ្មែរ ថៃ វៀតណាម ដែលសម្ដេចបានព្រមានចំពោះក្រុមហ៊ុនឆ្នោតស្របច្បាប់ប្រសិនបើបង្កើតឱ្យមានឆ្នោតឡូតូ និងកន្ទុយលេខ ប្រឈមនឹងការបិទចោលទាំងស្រុងនៅពេលខាងមុខ ព្រោះគ្មានចំណូលនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង