Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

រដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវបានបញ្ចប់តំណែង និងជំនួសឯកឧត្តម អូន ព័ន្ធមុនីរ័ត្នបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង និង ចាត់តាំង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែងលោក​ វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ការបញ្ចប់តំណែងរបស់ឯកឧត្តម វេង សាខុន ពេលនេះគឺធ្វើឡើងក្រោយពីមានការស្នើសុំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយពីបញ្ចប់តំណែងឯកឧត្តម វេង សាខុន សម្តេច ហ៊ុន សែន ចេញសេចក្តីសម្រេចមួយ ចាត់តាំង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី។

បើតាមសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និង គ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ដ្រីរាជការ និង បុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន។

ជាការកត់សម្គាល់ ការបញ្ចប់តំណែងរបស់ឯកឧត្តម វេង សាខុន ពេលនេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន បានស្តីបន្ទោសខ្លាំងទៅកាន់ឯកឧត្តម វេង សាខុន ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។

សម្តេច ហ៊ុន សែន បានហៅឯកឧត្តម វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា» ដោយសម្តេចលើកយកករណីការងាររបស់រដ្ឋមន្ត្រីរូបនោះ ដែលបានទៅចែកពូជស្រូវ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលលោករដ្ឋមន្ត្រីចែកបានចំនួនតែ៣០០គ្រួសារប៉ុណ្ណោះ ហើយនៅសល់រាប់ពាន់គ្រួសារទៀតមិនទទួលបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង