Yearendyearend1140x150

ហេតុអ្វីបានជាកូរ៉េខាងជើងសម្រេចបាញ់«មីស៊ីល»ជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយនេះ?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ ៖កូរ៉េខាងជើង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានបាញ់មីស៊ីលជាបន្តបន្ទាប់ ជាពិសេសបានបាញ់រំលងប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិកហើយបង្ករឱ្យមានការរិះគន់ និង ថ្កោលទោសជាច្រើនពីសំណាក់ស្ថាប័ន្ធអន្តរជាតិ។ តើហេតុអ្វីបានជាកូរ៉េខាងជើងសម្រេចបាញ់«មីស៊ីល»ជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយនេះ?

មីស៊ីលកូរ៉េខាងជើងបាញ់ ជាប្រភេទ Hwasong-12 អាចបាញ់បានរយៈចម្ងាយប្រមាណ ៤៥០០ គីឡូម៉ែត្រពីឧបទ្វីបកូរ៉េ ទៅកាន់ប្រទេសជប៉ុន។ បើទោះបីជាមានការបាញ់មីស៊ីលរំលងប្រទេសជប៉ុនក្តីមកទល់ពេលយក្សកំណាចនាសង្រ្គាមលោកលើកទី២ ជប៉ុនហាក់បីដូចមានសភាពធម្មតាដោយពុំទាន់ឃើញមានសកម្មភាពប្រតិកម្មណាមួយជុំវិញកូរ៉េខាងជើងឡើយ។

ប្រតិកម្មរបស់អន្តរជាតិជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើងរំលងប្រទេសជប៉ុន

ក្រោយការបាញ់មីស៊ីរំលងប្រទេសជប៉ុនបានដោយជោគជ័យបណ្តាលប្រទេសលោកខាងលិចជាច្រើនប្រទេសបានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់កូរ៉េខាងជើង ក្នុងមានសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រទេសជប៉ុនបានចេញមុខថ្កោលទោសកូរ៉េខាងជើង ហើយចាត់ទុកថាសកម្មភាពកូរ៉េខាងជើងកំពុងធ្វើនេះគឺមានចេតនាបង្កអសន្តិសុខប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ថែមពីនេះកម្ពុជាយើងក៏បានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងផងដែរដោយ សម្តេចនាយករដ្ឋមន្ត្រី បានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សម្តេច ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្រ្ត យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជា មិនយល់ស្របចំពោះការចូលលុកលុយ ប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។

តែយ៉ាងណាក្តីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាម៉េរិក លោកស្រី Kamala Harris បានប្រកាសពីគម្រោងដំណើរទស្សនកិច្ចទៅកាន់ដែនដីឧបទ្វីបកូរ៉េ។ដូច្នេះការបាញ់របស់កូរ៉េខាងជើងអាចជាការព្រមានដល់អាម៉េរិកផង និង ជប៉ុន កូរ៉េខាងត្បូងផង ជុំវិញភូមិសាស្ត្រនយោបាយក្បែរផ្ទះរបស់ខ្លួន។

អ្នកជំនាញចាត់ទុកថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើងអាចជាការបង្វែលស្ថានការណ៍

ចូលអ្នកទាំងអស់គ្នាកុំភ្លេចថាកូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តរវាង រុស្សី ចិន ដែលចាក់ទឹកមិនលិចដូចគ្នាដូចច្នេះការបាញ់មីស៊ីលរបស់កូរ៉េខាងជើងក៏អាចជាការបង្វែលស្ថានការណ៍ពីសង្រ្គាមរុស្សី អ៊ុយក្រែន ឲ្យគេងាកមកចាប់អារម្មណ៍បញ្ហានៅទ្វីបអាស៊ីវិញក៏ថាបាន។ រុស្សី ចិន តែងតែចិញ្ចឹមកូរ៉េខាងជើងឲ្យក្រលុកនៅក្នុងតំបន់អាស៊ី ពោលគឺធ្វើបែបណាដើម្បីកុំឲ្យអាម៉េរិកពង្រីកសម្ព័ន្ធមិត្តបន្ថែមរបស់ខ្លួនមកកាន់ដែនដីអាស៊ីប៉ាស៊ីហ្វិក។

អាម៉េរិកចាប់ដៃកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឆ្លើយតបជាមួយកូរ៉េខាងជើង

បើទោះបីជាមានការបាញ់គំរាមមីស៊ីលពីប្រទេសកូរ៉េខាងជើងក្តី ក៏សហរដ្ឋអាម៉េរិកពុំទាន់មានសកម្មភាពណាមួយឆ្លើយតបភ្លាមៗនោះទេ តែអាម៉េរិកក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូងផងដែរ ដោយសមយុទ្ធនេះអាម៉េរិកមានចេតនាបង្អួតសាច់ដុំទៅកាន់កូរ៉េជើងថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តីក៏អាម៉េរិកនៅតែឈរជើងមួយសម្ព័ន្ធមិត្តរបស់ខ្លួនដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង