Cctimesw1140xh150cm copy

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសជ្រើសរើសអ្នកប្រឹក្សាបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពផ្លូវ-ថ្នល់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវការអ្នកប្រឹក្សាបច្ចេកទេស ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា (Curriculum Development Consultant) ដើម្បីចួលរួមអនុវត្តគម្រោង «ការកសាងសមត្ថភាពសម្រាប់ វិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។ ការទទួលពាក្យនឹងផុតកំណត់ នៅថ្ងៃ១៦ តុលា។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងធ្វើការជ្រើសរើសបុគ្គលិក ដើម្បីបំពេញតួនាទីជាអ្នកប្រឹក្សាការរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាពសម្រាប់គម្រោង «ការកសាងសមត្ថភាពសម្រាប់ វិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។

ការចូលរួមចំណែកនេះ នឹងជាចំណែកមួយ នៃការសម្រេចបាននូវការអនុវត្ដគម្រោង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពផ្លូវ-ថ្នល់ នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវ និងវៀតណាម ផងដែរ។

បេក្ខភាព ដែលមានចំណាប់អារម្មណ៍ សូមផ្ញើទម្រង់ពាក្យស្នើសុំមកកាន់ Email: [email protected] និង cc ទៅកាន់ Email: [email protected] ។ ព័ត៌មានបន្ថែមសូមស្កេន QR Code នៅក្នុងផ្ទាំងផ្សព្វផ្សាយ ឬទំនាក់ទំនងមកទូរស័ព្ទលេខ៖ 017 55 99 74 រៀងរាល់ម៉ោងធ្វើការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង