សៀមរាប៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ចំនួន៦ភូមិ មិនតម្រូវឱ្យរុះរើសំណង់នោះឡើយ ប៉ុន្ដែប្រជាពលរដ្ឋត្រូវសហការគ្នាមិនសាងសង់សំណង់ខុសច្បាប់ និងមិនឱ្យលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី៧ខែតុលាឆ្នាំ២០២២នេះ។