Yearendyearend1140x150

វៀតណាម«គ្រោងបន្តឹងច្បាប់»ផ្តល់អាជ្ញាប័ណ្ណខារ៉ាអូខេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គីភ័យឆាបឆេះហាងខារ៉ាអូខេ An Phu ក្នុងខេត្ត Binh Duong ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ 2022។ រូបភាព VnExpress

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានណែនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រឹតបន្តឹងបទប្បញ្ញត្តិអាជ្ញាប័ណ្ណសម្រាប់ហាងខារ៉ាអូខេ។ ការណែនាំនេះធ្វើឡើយក្រោយកន្លែងខារ៉ាអូខេមួយចំនួនបានល្មើសច្បាប់ផ្សេងៗក្នុងប្រទេស។

នៅក្នុងការបូកសរុបសន្និសីទថ្នាក់ជាតិស្តីពីសុវត្ថិភាពអគ្គីភ័យដែលបានធ្វើឡើងកាលពីពាក់កណ្តាលខែកញ្ញា លោកបាននិយាយថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍គួរតែផ្ទៀងផ្ទាត់ថាតើគ្រឹះស្ថានខារ៉ាអូខេ និងរបាំមានការអនុញ្ញាតត្រឹមត្រូវដែរឬទេ ហើយមន្រ្តីពាក់ព័ន្ធទាំងអស់គួរតែធ្វើយ៉ាងណាឲ្យអាជីវកម្មខារ៉ាអូខេមានសុវត្ថិភាពជៀងវាងមានអាសន្នរឺអគ្គីភ័យផ្សេងៗ លោកបានបន្តថា វាក៏ត្រូវធ្វើឱ្យបទប្បញ្ញត្តិអាជ្ញាប័ណ្ណតឹងរ៉ឹងដែរ ដោយទុកពេលឱ្យដល់ចុងឆ្នាំដើម្បីបញ្ចប់ទាំងការផ្ទៀងផ្ទាត់ និងសំណើ។

សម្រាប់លោក Pham Minh Chinh ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ត្រូវបន្ថែមការសម្ភារៈពន្លត់អគ្គីភ័យទៅក្នុងបញ្ជីមុខរបរគ្រោះថ្នាក់ ដើម្បីឲ្យអ្នកពន្លត់អគ្គិភ័យទទួលបានការសង្រ្គោះទាន់ពេលវេលា។ លោកក៏បានអំពាវនាវឱ្យផលិតឧបករណ៍ពន្លត់អគ្គីភ័យទំនើបៗ និងការវិនិយោគឯកជននៅក្នុងនោះ។ប្រទេសវៀតណាមបានរងគ្រោះដោយភ្លើងឆេះហាងខារ៉ាអូខេច្រើនជាងមួយចំនួនក្នុងឆ្នាំនេះ ដោយមានមនុស្សស្លាប់ច្រើនបំផុតពីរនាក់ក្នុងខែសីហា និងខែកញ្ញា។

អគ្គីភ័យនៅហាងខារ៉ាអូខេ An Phu ក្នុងខេត្ត Binh Duong ជិតទីក្រុងហូជីមិញ កាលពីថ្ងៃទី ៦ ខែកញ្ញា បានសម្លាប់អតិថិជន និងបុគ្គលិកចំនួន ៣២ នាក់ និង ១៧ នាក់ផ្សេងទៀតរងរបួស ដែលធ្វើឱ្យវាក្លាយជាចំនួនមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ក្រោយមកត្រូវបានគេបញ្ជាក់ថាឆ្លងចរន្តអគ្គិសនីនៅពិដានជាន់ទី២របស់ខ្លួនបណ្តាលឲ្យមានអគ្គិភ័យនេះឡើង។

កាលពីដើមខែសីហា អ្នកពន្លត់អគ្គីភ័យបីនាក់បានស្លាប់ពេលកំពុងពន្លត់ភ្លើងនៅហាងខារ៉ាអូខេ ISIS ក្នុងស្រុក Cau Giay ទីក្រុងហាណូយ។ អគ្គិភ័យនេះបង្កឡើងដោយម៉ាស៊ីនផ្សារដែលប្រើសម្រាប់ជួសជុលខាងក្នុង។ ម្ចាស់ក្រុមហ៊ុន An Phu និងអ្នកគ្រប់គ្រង ISIS ត្រូវបានចាប់ខ្លួនដើម្បីសាកសួរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង