Cctimesw1140xh150cm copy

ប្រាសាទ«ចន្ទច្ឆាយា»រំលេចនូវសម្រស់ជាថ្មី ក្រោយជួសជុលនិងអភិរក្សអស់ជាង៤៤ខែ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រោយពីហ៊ុមពទ្ធ័ការដ្ឋាន ដើម្បីធ្វើការជួសជុល និង អភិរក្សអស់រយៈពេលជាង៤៤ខែ នឹ កន្លងមក ប្រាសាទ«ចន្ទច្ឆាយា»បានរំលេចនូវសម្រស់ពេញលេញសារជាថ្មីឡើងវិញ ក្រោមរជ្ជកាល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី។

ការជួសជុល និង អភិរក្ស ប្រាសាទ«ចន្ទច្ឆាយា» បានរៀបចំឡើងដោយ ក្រុមស្ថាបត្យករ វិស្វករសំណង់ វិស្វករអគ្គីសនី វិចិត្រករ សិល្បៈករ មេការ ជាងជំនាញ និង កម្មករសំណង់ នៃក្រុមការងារថែរក្សា ជួសជុល អភិរក្សបេតិកភណ្ឌក្នុងព្រះបរមរាជវាំង មានចំនួន ២៣៣នាក់។

ការជួសជុល អភិរក្សនិងកែលម្អ ប្រាសាទចន្ទច្ឆាយា ក្រុមអ្នកជំនាញបានជួសជុលរចនាសម្ព័ន្ធបេតុងសំណង់អភិរក្ស,ការងារការពារជម្រាបទឹក,ការរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀង និងអគ្គិសនី, រៀបចំកម្រាលការ៉ូ ,ការងារក្បាច់, ប្រក់ក្បឿងដំបូល,ថ្នាំពណ៌,ជួសជុលគំនូរ ជាដើម។

សូមបញ្ជាក់ថា ប្រាសាទចន្ទច្ឆាយាសម្ពោធនៅឆ្នាំ ១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ។ជាប្រាសាទមួយនៅខាងមុខគេបង្អស់ ក្នុងព្រះបរមរាជវាំង ចតុម្មុខក្រុងភ្នំពេញ។បច្ចុប្បន្ន ប្រាសាទនេះ បានបញ្ចប់ការជួសជុលរួចរាល់ជាស្ថារពរួចហើយ និង បានបញ្ចេញភាពលល្អប្រណីតខ្ពង់ខ្ពស់បំផុត ជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ ក្រោយសម័យអង្គរ ក្រោមការយកចិត្តទុកដាក់របស់ក្រសួងព្រះបរមរាជវាំង និង ស្របតាមក្បូនខ្នាតនៃស្ថាបត្យកម្មខ្មែរ ប្រកបដោយឧត្ដមគតិ មនសិការស្នេហាកេរមរតក វប្បធម៌ជាតិ នៃក្រុមស្ថាបត្យកររបស់ក្រសួងព្រះបរមរាជវាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង