681 ezgif.com resize
Swift cc time

ពលរដ្ឋ៤៥គ្រួសារក្នុងខេត្តព្រៃវែងរកចំណូលពីការលក់ផ្សិតចំបើងជិត៥ពាន់ដុល្លារក្នុងរយៈពេល៩ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រៃវែង៖ សមាជិកបណ្តុំអាជីវកម្មផ្សិតចំបើង ៤៥គ្រួសារ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រមូលផលផ្សិតចំបើងសរុបបានចំនួន ១,៣១៦គីឡូក្រាម និងបានលក់ទៅកាន់ទីផ្សារសរុបចំនួន ១,២៦៧គីឡូក្រាម ដោយទទួលបានប្រាក់ចំណូលសរុប ៤,៩៨៦ដុល្លារ សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ។

ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក បានតាមដានពិនិត្យវឌ្ឍនភាព ការដាំផ្សិតចំបើង របស់សមាជិកបណ្តុំអាជីវកម្មផ្សិតចំបើង ភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានសមាជិកសរុប ៤៥គ្រួសារ

គ្រួសារទាំង ៤៥ នោះ បានប្រមូលផលផ្សិតចំបើងសរុបបានចំនួន ១,៣១៦គីឡូក្រាម និងបានលក់ទៅកាន់ទីផ្សារសរុបចំនួន ១,២៦៧គីឡូក្រាម ដោយទទួលបានប្រាក់ចំណូលសរុប ៤,៩៨៦ដុល្លារ សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ៕


Khcct banner

អត្ថបទទាក់ទង