
មូស្គូ៖ មន្រ្តីកំពូលរុស្សីបានអះអាងថា សង្រ្គាមរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានប្រយុទ្ធឡើយ នេះបើតាមមន្ត្រីកំពូលមិនរីកសាយភាយនៃក្រសួងការបរទេសរុស្ស៊ីបានប្រាប់គណៈកម្មាធិការទីមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។
លោក Vladimir Yermakov ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ និងមិនរីកសាយភាយនៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា “យើងជឿជាក់ថា កិច្ចការសំខាន់បំផុតមួយគឺរក្សាការប្រកាន់ខ្ជាប់ដោយប្រទេសទាំងអស់នៃ 'នុយក្លេអ៊ែរទាំងប្រាំ' ចំពោះការសន្មតថាសង្រ្គាមណាមួយរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរមិនអាចត្រូវបានអនុញ្ញាតឱ្យកើតឡើង ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍រួមខែមករានៃ មេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរ។
គណៈកម្មាធិការដែលទទួលបន្ទុកគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិបានស្តាប់សេចក្តីថ្លែងការណ៍តាមរយៈលោក Konstantin Vorontsov អនុប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំ UNGA ។ ការកត់សម្គាល់របស់លោក Yermakov ធ្វើឡើងបន្ទាប់ពីការបំភ្លឺពីវិមានក្រឹមឡាំងថា ទីក្រុងម៉ូស្គូនឹងប្រើតែអាវុធនុយក្លេអ៊ែរដោយផ្អែកលើគោលលទ្ធិផ្លូវការរបស់ខ្លួន មានន័យថា ដើម្បីការពារខ្លួនពីអាវុធប្រល័យលោក ឬប្រទេសរុស្សីរងការវាយប្រហារណាមួយពីបណ្តាលប្រទេសដទៃ៕