Cctimesw1140xh150cm copy

ការនាំត្រី«សាម៉ុង»ទៅកាន់ទីផ្សារចិន ត្រូវបានផ្អាកជាបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ចិន)៖ កសិដ្ធានជាច្រើននៅប្រទេស ន័រវែសត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងការនាំចេញត្រី salmon ទៅកាន់ប្រទេសចិន។ការផ្អាក់នេះ ធ្វើឡើងភ្លាមៗក្រោយនៅផ្សារបោះដុំស៊ីនហ្វាទីទីក្រុងប៉េកាំងប្រទេសចិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ដែលអាចឆ្លងពីសាច់ត្រីសាម៉ុង។

ដោយសារហេតុផលនេះហើយទើបបច្ចុប្បន្ននេះកសិដ្ធានជាច្រើននៅប្រទេស ន័រវែសដែលបាននាំចេញត្រី salmon ទៅកាន់ប្រទេសចិនត្រូវបានផ្អាកជាបណ្តោះអាសន្ន។ប្រទេសចិនមានចំណែកទីផ្សារប្រមាណ ៥% នៃការលក់ត្រី salmon នៅលើពិភពលោក។ហើយករណីខាងលើដែលរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ អាចឆ្លងពីសាច់ត្រីសាម៉ុងនោះបានធ្វើអោយប៉ះពាល់ដល់ទីផ្សារត្រីសាម៉ុងផងដែរ។

ក្នុងរយៈពេលមួយសប្តាហ៍នេះ ក្រុមហ៊ុនផលិតត្រីរបស់ប្រទេសន័រវេសដូចជា កសិដ្ឋានត្រីសាម៉ុងRoyal salmon និងកសិដ្ឋានត្រីសាម៉ុង Bakkafrost និងក្រុមហ៊ុនផលិតត្រី salmon អឺរ៉ុបជាច្រើនទៀតដែលបាននាំចេញត្រី សាម៉ុង ទៅកាន់ទីផ្សារប្រទេសចិននោះត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ។

សព្វថ្ងៃនេះក្នុងនាមជាប្រទេសដែលមានផលិតកម្មត្រីសាម៉ុងធំជាងគេបំផុតនៅលើពិភពនោះ ភាគហ៊ុនត្រីសាម៉ុងនៅក្នុងផ្សារហ៊ុនន័រវែសបានធ្លាក់ចុះដោយសារតែព័ត៌មានអវិជ្ជមានខាងលើនេះ។ម្យ៉ាងវិញទៀត អតិថិជនក៏កំពុងបារម្ភថាតើអាចនឹងមានរលកទី២នៃជំងឺកូវីដ១៩ដែររឺទេនោះ ក៏បាត់ទំនុកចិត្តលើ ត្រីសាម៉ុងផងដែរ ដែលនេះគឺពិបាកក្នុងការស្តារឡើងវិញភ្លាមៗណាស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន ត្រីសាម៉ុង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង