Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ឥន្ទធនូ៧ពណ៌កំពុងបន្ថែមសម្រស់ដល់ទឹកជ្រោះHukouក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ឥន្ទធនូដ៏អស្ចារ្យបានបង្ហាញខ្លួននៅលើទឹកជ្រោះ Hukou ដ៏ល្បីល្បាញនៅលើទន្លេ Yellow River ក្នុងខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ក្នុងអំឡុងថ្ងៃបុណ្យជាតិ ដោយបង្កើតបាននូវទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកទស្សនាជាច្រើននាក់។

ស្ថិតនៅចំណុចប្រសព្វនៃទន្លេ លឿង និង Grand Canyon ទឹកធ្លាក់បានកាត់បន្ថយដីល្បាប់ និងលំហូរទឹកកើនឡើង។ នៅពេលដែលទឹកពីទន្លេលឿងបានហក់ឡើង ឥន្ទធនូដ៏អស្ចារ្យបានបង្កើតឡើងនៅក្រោមពន្លឺថ្ងៃ ដែលទាក់ទាញអ្នកទេសចរជាច្រើនឱ្យថតរូប។

ស្ថិតនៅតាមព្រំដែនរវាងខេត្ត Shanxi ភាគខាងជើងប្រទេសចិន ភាគពាយ័ព្យប្រទេសចិន ទឹកជ្រោះ Hukou គឺជាទឹកធ្លាក់ធំបំផុតតាមបណ្តោយទន្លេ Yellow River ជាទន្លេមេរបស់ប្រជាជាតិចិន។ ឈ្មោះរបស់វាដែលមានន័យថា "មាត់នៃកំសៀវ" នៅក្នុងភាសាចិនបានមកពីភាពស្រដៀងគ្នារបស់វាទៅនឹងទឹកដែលត្រូវបានចាក់ចេញពីកំសៀវដ៏ធំមួយ។

គួរបញ្ជាក់ថាសម្រស់នៃទឹកជ្រោះ Hukou កំពុងអង្រួនប្រជាជនចិនរាប់ពាន់នាក់ឲ្យទៅទស្សនា នឹងថតរូបអនុស្សាវរីយ៌ជាច្រើននៅទីនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង