Yearendyearend1140x150

ក្រុមពន្លត់អគ្គីភ័យទូទាំងប្រទេសចិន«បង្កើនការល្បាត»ដើម្បីការពារភ្លើងឆេះព្រៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ VOANEWS

ចិន៖ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន បានរៀបចំក្រុមអ្នកពន្លត់អគ្គីភ័យ ដើម្បីបើកការស៊ើបអង្កេតក្នុងតំបន់ដើម្បីការពារភ្លើងឆេះព្រៃ និងធ្វើសមយុទ្ធពន្លត់អគ្គីភ័យនៅក្នុងព្រៃជ្រៅ និងតំបន់មួយចំនួនទៀត ខណៈដែលប្រទេសនេះឈានចូលដល់រដូវប្រឈមនឹងភ្លើងឆេះព្រៃ។

នៅក្នុងស្ថានីយ៍ព្រៃឈើក្នុងទីក្រុង Heihe នៃខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន កងពន្លត់អគ្គីភ័យក្នុងតំបន់បានឈានដល់កម្រិតទី ៣ សម្រាប់រដូវក្តៅចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញាមក។ អ្នកពន្លត់អគ្គីភ័យត្រូវត្រួតពិនិត្យបរិមាណប្រេងឥន្ធនៈ បរិមាណឧស្ម័នដែលអាចឆេះបាន និងទិសដៅខ្យល់នៅក្នុងព្រៃ។

ទីក្រុង Heihe គ្រប់គ្រងកសិដ្ឋានព្រៃឈើរដ្ឋចំនួន ១៤ ដែលមានព្រៃឈើប្រហែល ៣.២៧ លានហិកតា និងវាលស្មៅចំនួន ៦០ម៉ឺន ហិកតា។ អ្នកពន្លត់អគ្គីភ័យក្នុងតំបន់ក៏ដំណើរការការស៊ើបអង្កេតវាលជាច្រើននៅក្នុងតំបន់ដ៏ធំនេះផងដែរ ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យ។

លោក Zhao Hangyu អ្នកពន្លត់អគ្គីភ័យនៅទីក្រុង Heihe បានឲ្យដឹងថា"ដើម្បីវិភាគជាបន្តបន្ទាប់នូវស្ថានភាពការពារភ្លើងឆេះព្រៃ និងវាលស្មៅនាពេលបច្ចុប្បន្ន ក៏ដូចជាការយល់ច្បាស់ពីភូមិសាស្ត្រ ព្រៃឈើ ចរាចរណ៍ ការទំនាក់ទំនង និងលក្ខខណ្ឌអាកាសធាតុ យើងបានអនុវត្តប្រតិបត្តិការវាលនៅក្នុងតំបន់ព្រៃឈើសំខាន់ៗ ដោយផ្តល់នូវការគាំទ្រទិន្នន័យ និងព័ត៌មានត្រឹមត្រូវដើម្បីបង្ការការពារភ្លើងឆេះព្រៃដោយប្រកាណាមួយ។

បន្ថែមពីនេះអាកាសធាតុបានស្ងួតនៅតំបន់ជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសចិនចាប់តាំងពីខែកញ្ញានេះ ហើយមានអ្នកទេសចរកាន់តែច្រើននៅក្នុងកន្លែងទេសភាពខាងក្រៅដូចជាបឹង Mugecuo ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន និងភ្នំ Wuyi ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន។

អ្នកទេសចរជក់បារីនៅតំបន់ទេសភាព ឬសូម្បីតែញ៉ាំសាច់អាំង សុទ្ធតែអាចបង្កជាភ្លើងឆេះព្រៃបាននៅពេលដែលភ្លើងត្រូវបានប្រើប្រាស់មិនត្រឹមត្រូវ។ ក្នុងឱកាសបុណ្យជាតិ យើងបានពង្រឹងការល្បាតការពារភ្លើង ហើយយើងបញ្ចុះបញ្ចូលអ្នកទេសចរ និងលុបបំបាត់ហានិភ័យអគ្គីភ័យទាន់ពេលវេលា ដើម្បីការពារភ្លើងតូចៗពីការបង្កគ្រោះមហន្តរាយធំ។

នៅទីក្រុង Dunhua ដែលជាស្រុកសំបូរព្រៃឈើក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន ក្រុមអ្នកពន្លត់អគ្គីភ័យ និងរដ្ឋាភិបាលក្នុងតំបន់បានរួមគ្នាធ្វើសមយុទ្ធពន្លត់អគ្គីភ័យ។ ចំពេលមានភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ កម្លាំងពន្លត់អគ្គិភ័យបានបញ្ចេញប្រតិកម្មភ្លាមៗ និងពន្លត់ភ្លើងដោយប្រើឧបករណ៍ជាច្រើន រួមមានឡានបូមទឹក ធុងឧទ្ធម្ភាគចក្រ និងការដាក់ពង្រាយការផ្គត់ផ្គង់ទឹកពីចម្ងាយជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង