Cctimesw1140xh150cm copy

សណ្ឋាគារ«រណសិរ្ស»ជាសណ្ឋាគារប្រវត្តិសាស្ត្រដ៏ចំណាស់មួយរបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖សណ្ឋាគារ «រណសិរ្ស» ជាសណ្ឋាគារប្រវត្តិសាស្ត្រដ៏ចំណាស់មួយរបស់កម្ពុជា ស្ថិតនៅទល់មុខព្រះរាជវាំង ទីក្រុងភ្នំពេញ ត្រូវបានសារព័ត៌មានបរទេសផ្សាយថាជាសណ្ឋាគារបែបប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ សណ្ឋាគាររណសិរ្ស បានស្ថិតនៅលេខរៀងលំដាប់ទី៥ នៃតារាង Top Ten Abandoned Hotel របស់សារព័ត៌មាន CNN កាលពីឆ្នា២០១៤ ក្នុងនោះក៏មានសណ្ឋាគារមួយនៅប្រទេស North Korea និងកោះ French Polynesia ផងដែរ។

មិនមានឯកសារច្រើនសរសេរពីសំណង់បុរាណនេះទេ តែបើយោងតាមសៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញរបស់លោក Morris Henning និង លោក Walter Koditek សរសេរថា អគារនេះអាចនឹងសាងសង់ឡើងមុនឆ្នាំ ១៨៩៨ ដោយហេតុថា អគារនេះមានបង្ហាញក្នុងប្លង់ទីក្រុងដែលបារំាងបានគូរនៅជំនាន់។

នៅសម័យក្រោមអនានិគមនិយមបារាំង អគារនោះមានតួនាទីជាទីស្តីការគណៈរដ្ឋមន្ត្រី ហើយរហូតដល់ទសវត្សរ៍១៩៥០ ទើបមានការសាងសង់បន្ថែមអគារកម្ពស់២ជាន់នៅជាប់ខាងក្រោយស្របតាមតិរវិថីព្រះស៊ីសុវត្ថិ (បែរមុខទៅមាត់ទន្លេ) ដោយប្រើប្រាស់ជាទីតាំងក្រសួងការបរទេស។នៅឆ្នាំ១៩៧០ អគារនេះបានបម្រើការជាសណ្ឋាគាររដ្ឋ សម្រាប់ជំនាញការ និង មន្ត្រីអន្តរជាតិស្នាក់នៅ ហើយក្រោយមកឆ្នាំ១៩៧៩ វៀតណាមបានត្រួតត្រាភ្នំពេញ បានក្លាយជាស្នាក់ការបណ្តោះអាសន្នរបស់រណសិរ្សសង្រ្គោះជាតិកម្ពុជា។

ក្រោយពេលរដ្ឋបាលវៀតណាម បានដកចេញពីកម្ពុជាឆ្នាំ១៩៨៩ អគារនេះក្លាយជាសណ្ឋាគារឯកជន រហូតដល់ឆ្នាំ១៩៩២ អគារទាំងពីរនេះ បានក្លាយជាសណ្ឋាគាររណសិរ្ស។កាសិក្សាខ្លះរកឃើញថា សណ្ឋាគារ«រណសិរ្ស»នេះក៏មានប្រវត្តិជម្លោះដណ្តើមគ្នាផងដែរ តែបច្ចុប្បន្នត្រូវបានរក្សាទុកដោយមិនមានការកែប្រែណាមួយនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង