ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និង Khmer Times នៅថ្ងៃទី ២១ កញ្ញា បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លារអាមេរិក និងកង់ ២០គ្រឿងជូនដល់ អង្គការផ្កាយសមុទ្រសម្រាប់ការគាំទ្រការអភិវឌ្ឈការសិក្សាទៅដល់កុមារដែលកំពុងជួបការខ្វះខាត។
លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា ការជួយជ្រោមជ្រែងរបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា ក្នុងការអភិវឌ្ឍការអប់រំរបស់ កុមារខ្វះខាត ជាកាតាលីករដែលធ្វើឲ្យក្រុមហ៊ុនដៃគូរ និងក្រុមហ៊ុនក្នុងស្រុកដទៃទៀតជឿជាក់ថាអង្គការផ្កាយសមុទ្រពិតជាបានធ្វើការផ្តល់ការអប់រំដ៏ មានគុណភាពទៅកាន់កុមារកម្ពុជាជាច្រើនរូបដែលកំពុងជួបការខ្វះខាតឲ្យទទួលបានអនាគតដ៏ ត្រចះត្រចង់មួយ។
ក្នុងនោះដែរ លោក Anthony Galliano តំណាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សម្តែង ចំណាប់អារម្មណ៍ថា តាមរយៈជំនួយនេះ សភាពាណិជ្ជកម្មអាមេរិកបានចូលរួមចំណែកកសាងអនាគតរបស់ពួកគេឲ្យទទួលបានការសិក្សា និងការងារល្អធ្វើទៅថ្ងៃក្រោយ៕