កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ៤ តុលានេះ បានជូនដំណឹងស្តីពី លើកពេល«ពិធីអុំទូក»ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ដោយសារស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ ដូច្នេះពិធីអុំទូកដែលគ្រោង រៀបចំឡើងនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន។
បើតាមសេចក្តីប្រកាសព័ត៌មាន មានលក្ខណៈសមស្របអាចឲ្យរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងជាថ្មី។