
ម៉ុលដាវី៖ ក្រុមបាតុករប្រមាណ ៧,០០០ នាក់កាលពីថ្ងៃអាទិត្យបានប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋាភិបាលរបស់ប្រទេសម៉ុលដាវីដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តចុងក្រោយបង្អស់របស់និយតករថាមពលរបស់ប្រទេសក្នុងការដំឡើងថ្លៃឧស្ម័នដែលបច្ចុប្បន្នមានតម្លៃជាងពីមុនជាខ្លាំង។ ថ្មីៗនេះអាជ្ញាធរថាមពលរបស់ប្រទេសម៉ុលដាវីបានដំឡើងថ្លៃឧស្ម័នធម្មជាតិម្តងទៀតដល់ ប្រមាណ ១.៥ដុល្លារ ក្នុងមួយម៉ែត្រគូប ខណៈដែលអតិផរណាក្នុងប្រទេសបានកើនឡើងជាង ៣៤ ភាគរយ។
ចំពេលដែលវិបត្តិផ្សេងៗកើនឡើងផងដែលនោះក្រុមបាតុករដ៏ច្រើនបានធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីសម្តែងការមិនពេញចិត្ត និងទាមទារឱ្យមានចំណាត់ការពីរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង។
ពលរដ្ឋម៉ុលដាវីម្នាក់បានឲ្យដឹងថា “ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលយើងមិនចេះគ្រប់គ្រងប្រទេស ហើយកំណត់តម្លៃធម្មតាសម្រាប់ឧស្ម័ន កំដៅ អគ្គិសនី និងអាហារ ប្រសិនបើពួកគេមិនអាចធ្វើបានគឺធ្វើឱ្យប្រជាជនស្ថិតក្នុងភាពក្រីក្របន្ថែមទៀត។ ពលរដ្ឋរូបនេះបន្តថារដ្ឋាភិបាលត្រូវតែស្វែងរកដំណោះស្រាយជូនពលរដ្ឋជាបន្ទាន់ជៀងវាងការតវ៉ាផ្ទុះកាន់តែខ្លាំងឡើង។
ចំណែកពលរដ្ឋម្នាក់ទៀតបញ្ជាក់ថា "តម្លៃហ្គាសគឺខ្ពស់ជាងប្រាក់សោធននិវត្តន៍ បើគិតតែថ្លៃសេវាសាធារណៈផ្សេងទៀត តើមនុស្សមានលុយទិញថ្នាំ ឬអាហារដោយរបៀបណា?
ជាការឆ្លើយតប ប្រធានាធិបតីម៉ុលដូវ៉ា លោក Maia Sandu បាននិយាយជាសាធារណៈ ថា លុយអ្នកជាប់ពន្ធត្រូវបានលួចសម្រាប់ជួលក្រុមបាតុករ និងបង់លុយឱ្យប្រជាជនដែលប៉ុនប៉ងរកលុយដោយការតវ៉ាជំនួសការងារ។
យោងតាមការិយាល័យប៉ូលីសក្នុងតំបន់បានឱ្យដឹងថា ការតវ៉ាបែបនេះបានប្រមូលផ្តុំមនុស្សជាមធ្យមប្រហែល ៧,០០០ នាក់ក្នុងមួយសប្តាហ៍។ អ្នករៀបចំការតវ៉ាបាននិយាយថា ចំនួនអ្នកទៅចូលរួមពិតប្រាកដគួរតែខ្ពស់ជាងនេះ ដោយសារនាយកដ្ឋានអនុវត្តច្បាប់បានរារាំងមនុស្សជាច្រើនមិនឱ្យធ្វើដំណើរទៅកាន់ទីក្រុង Chisinau ៕