Yearendyearend1140x150

ទឹកជំនន់សម្លា.ប់មនុស្ស៧នាក់នៅភាគកណ្តាលវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទីប្រជុំជន Hoang Mai ក្នុងខេត្ត Nghe An ត្រូវបានជន់លិចថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២២

វៀតណាម៖ ពលរដ្ឋវៀតណាមប្រមាណ៧នាក់នៅក្នុងខេត្ត Nghe An ភាគកណ្តាលបាន ស្លាប់ ខណៈផ្ទះជាង ១៧,៤០០ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

គណៈកម្មាធិការបង្ការគ្រោះមហន្តរាយធម្មជាតិខេត្ត Nghe An បាននិយាយកាលពីថ្ងៃសុក្រថា ជនរងគ្រោះត្រូវបានទឹកហូរកាត់ពេលឆ្លងកាត់ស្ពាន ហើយក៏បានស្លាប់។ កម្ពស់ទឹកក៏ហក់ឡើងជិតកន្លះម៉ែត្រ នៅលើផ្លូវជាតិលេខ១A បង្កបញ្ហាចរាចរណ៍ជាខ្លាំង។

ដោយសារឥទ្ធិពលនៃព្យុះ Noru ស្រុក និងទីប្រជុំជនជាច្រើនក្នុងខេត្ត Nghe An បានកត់ត្រាទឹកភ្លៀងពី ២០០-៦០០ មីលីម៉ែត្រ ចាប់ពីថ្ងៃទី ២៧-២៩ ខែកញ្ញា។ ភ្លៀងធ្លាក់ខ្លាំងបំផុតលើសពី ៦០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងស្រុក Quynh Luu ។

ព្យុះ Noru បានបោកបក់ក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ដែលនៅម៉ោង ១ ព្រឹកថ្ងៃពុធ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង