
មូស្គូ៖ អាជ្ញាធរដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងតំបន់ ខើសិនរបស់អ៊ុយក្រែនបានឲ្យដឹងថាអភិបាលរងដែលត្រូវបានតែងតាំងដោយទីក្រុងម៉ូស្គូនៃតំបន់កាន់កាប់ដោយផ្នែកគឺលោក Aleksei Katerinichev ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន។
កាលពីប្រាំថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ថា អតីតសមាជិកសភាអ៊ុយក្រែនលោក Oleksiy Zhuravko ដែលបានចូលរួមជាមួយភាគីរុស្ស៊ី បន្ទាប់ពីកងទ័ពម៉ូស្គូបានដណ្តើមយកផ្នែកខ្លះនៃតំបន់ ខើសិន កាលពីខែមីនា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចរបស់អ៊ុយក្រែននៅក្នុងរដ្ឋធានីក្នុងតំបន់។
គួរបញ្ជាក់ថាចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយដោយមិនញញើតរបស់ខ្លួនលើអ៊ុយក្រែននៅចុងខែកុម្ភៈ មានការវាយប្រហារជាច្រើនបានធ្វើឡើងប្រឆាំងនឹងមន្ត្រីដែលតែងតាំងដោយរុស្ស៊ីនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្សីត្រូវបានទាហានអ៊ុយក្រែនសម្លាប់អស់ជាច្រើននាក់៕