Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរាឱ្យពលរដ្ឋនិងអ្នកទេសចរប្រយ័ត្នដើមឈើដួលរលំពេលមានភ្លៀងនិងខ្យល់ខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ កម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗ ធ្វើឲ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។ នេះបើតាមការឱ្យដឹងពីលោកយិត ចាន់ ដាររដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

ករណីនេះចំពោះរមណីយដ្ឋានអង្គរ ក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឲ្យដីមានភាពទន់ជ្រាយ និង រងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗ កុំជ្រកឬចតយានយន្តក្រោមដើមឈើ ដើម្បីចៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង