Cctimesw1140xh150cm copy

សៀវភៅ«មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា»ជាសៀវភៅសម្រាប់អ្នកសិក្សាស្រាវជ្រាវក្នុងសម័យទំនើប

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» ជាសមិទ្ធផលស្រាវជ្រាវ ក្រោមការដឹកនាំស្រាវជ្រាវដោយផ្ទាល់ ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេល៣ឆ្នាំ និងបានគូសបញ្ជាក់អំពីដំណើរឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។

សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅកាន់ការអភិវឌ្ឍ ២០០៨-២០១៨» ជាសៀវភៅសម្រាប់អ្នកសិក្សាស្រាវជ្រាវក្នុងសម័យទំនើប អាចប្រើប្រាស់ជាឯកសារយោង និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍប្រទេសជាតិ។

សៀវភៅនេះ ត្រូវបានរៀបចំ និងចងក្រងឡើងដោយផ្ដោតទៅលើ ដំណើរវិវត្តនៃស្ថានការណ៍នយោបាយនៅកម្ពុជា ក្នុងសម័យរាជាណាចក្រទីពីរ ការចូលរួមរបស់សមាគម និងអង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍប្រទេសជាតិ និង ដំណើរវិវត្តរាជធានីភ្នំពេញ ការពង្រឹងមូលដ្ឋានសង្វាក់ផលិតកម្មគាំទ្រដល់ដំណើរការសេដ្ឋកិច្ច។

គួរបញ្ជាក់ថា សៀវភៅ«មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជាដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» ត្រូវបានសម្ពោធ នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២០។ សៀវភៅនេះ ចងក្រងដោយក្រុមបណ្ឌិតចំនួន ៩រូប ដែលដឹកនាំដោយឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង