Yearendyearend1140x150

រុស្សីបាញ់បំផ្លាញ«អាវុធ»អ៊ុយក្រែនដែលជាជំនួយរបស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីលោក 

មូស្គូ៖ កងកម្លាំងរុស្ស៊ី បានបំផ្លាញឧបករណ៍យោធាដែលផលិតដោយសហរដ្ឋអាមេរិករបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ជាច្រើននៅថ្ងៃកន្លងមក ខណៈដែលយោធាអ៊ុយក្រែន បានអះអាងថាពួកគេបានបំផ្លាញប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីចំនួនបី។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃសុក្រនេះថា ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ដែលធ្វើឡើងដោយកងកម្លាំងអវកាសរុស្ស៊ីនៅទីតាំងនៃអង្គភាពទាហានស៊ីឈ្នួលបរទេសដែលដាក់ពង្រាយនៅក្នុងតំបន់ Donetsk បានសម្លាប់ពួកសកម្មប្រយុទ្ធរហូតដល់ ៨០ នាក់។

យោងតាមលោក Konashenkov បានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់ផ្លោងបានចាប់ផ្តើមនៅមូលដ្ឋានបណ្តោះអាសន្នមួយនៅជិតក្នុងតំបន់ Kharkov បានបណ្តាលឱ្យបាត់បង់ជីវិតទាហានអ៊ុយក្រែនជាង ៧០ នាក់ និងឧបករណ៍យោធាចំនួន ១៤ គ្រឿង។

លោក Konashenkov បានសង្គត់ធ្ងន់ថា គ្រាប់រ៉ុក្កែតមួយរបស់ប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានកម្ទេចនៅក្នុងតំបន់ Dnepropetrovsk ក៏ដូចជា កាំភ្លើងធំមួយរបស់ M777 ដែលផលិតដោយសហរដ្ឋអាមេរិកនៅ ហ្សាប៉ូរីហ្សីយ៉ា និងរ៉ាដាមួយនៃប្រព័ន្ធការពារដែនអាកាស S-300 របស់អ៊ុយក្រែន។ ជាងនេះទៅទៀត ឃ្លាំងផ្ទុកគ្រាប់មីស៊ីល កាំភ្លើងធំ និងអាវុធយុទ្ធភណ្ឌចំនួន ៩ របស់កងទ័ពអ៊ុយក្រែន ត្រូវបានបំផ្លាញផងដែរ ។ លោកបានបន្ថែមថា យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន MiG-29 មួយគ្រឿង និង Su-24 មួយគ្រឿង។

រដ្ឋបាលយោធា-ស៊ីវិលនៅតំបន់ Kherson បានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារបំពង់បង្ហូរឧស្ម័នធម្មជាតិក្នុងតំបន់ ដែលនាំឱ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ននៅ Nova Kakhovka និងតំបន់ផ្សេងទៀតរបស់រុស្សី។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ការថា ទាហានអ៊ុយក្រែនបានបំផ្លាញប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីចំនួនបីនៅជិត Tokmak ក្នុងទីក្រុង ហ្សាប៉ូរីហ្សីយ៉ា។

ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារចំនួន ១៦ លើកទៅលើបន្ទាយរុស្ស៊ីចំនួន ៣ និងតំបន់ប្រមូលផ្តុំអាវុធ និងឧបករណ៍យោធាចំនួន ១០ ។ លើសពីនេះ អង្គភាពការពារដែនអាកាសអ៊ុយក្រែន ក្នុងទិសដៅផ្សេងៗគ្នា បានបាញ់ទម្លាក់ UAV ចំនួន ៤ គ្រឿង និងមីស៊ីលផ្លូវអាកាសចំនួន ៤ ដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង