
ចិន៖ ប្រទេសចិន មានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរយោធាជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ខណៈពេលដែលអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសជាច្រើនទៀត ដើម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei បានណែនាំអំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយោធាចិន និងរុស្ស៊ី។ លោកបន្តថា"ចិន និង រុស្ស៊ីប្តេជ្ញាប្រឆាំងនឹងអនុត្តរភាព និង នយោបាយអំណាច និងការការពារសមធម៌ និងយុត្តិធម៌អន្តរជាតិ។
សម្រាប់អ្នកនាំពាក្យរូបនេះ បានសង្គត់ធ្ងន់ថា រុស្សីនឹងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរ យោធាបានរក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ។ ការទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីបានឈានទៅ
ដល់កម្រិតថ្មីមួយ កិច្ចសហប្រតិបត្តិការជាក់ស្តែងបានឃើញការទម្លាយយុត្តិសាស្រ្តបែបថ្មីៗ ហើយការកសាងយន្តការក៏ទទួលបានវឌ្ឍនភាព។ ឆ្នាំនេះ ចិន និងរុស្ស៊ីបានរួមគ្នាធ្វើការល្បាតតាមអាកាសយុទ្ធសាស្ត្ររួមគ្នាលើកទីបួន។ ហើយចិនបានចូលរួមក្នុងសមយុទ្ធយោធា Vostok-2022 (East-2022) នៅប្រទេសរុស្ស៊ី រៀបចំ និងចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២២ ថែមទៀតផង។
បន្ទាប់ទៀត ចិនមានឆន្ទៈធ្វើការជាមួយរុស្ស៊ី ដើម្បីអនុវត្តទាំងស្រុងនូវមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ធ្វើឱ្យទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងយោធាទាំងពីរកាន់តែស៊ីជម្រៅ និងបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ជាមួយនឹងសារៈសំខាន់ជាយុទ្ធសាស្រ្តថ្មី និងធ្វើឱ្យមានការរួមចំណែកជាវិជ្ជមានក្នុងការការពារសន្តិភាព និងស្ថិរភាពពិភពលោក និងក្នុងតំបន់" ។
លោក Tan ក៏បានណែនាំព័ត៌មានលម្អិតអំពីការចូលរួមរបស់កងទ័ពរំដោះប្រជាជន (PLA) នៅក្នុងសមយុទ្ធយុទ្ធសាស្ត្រ Vostok-2022 នៅឆ្នាំនេះនៅក្នុងប្រទេសរុស្ស៊ី។ លោកបន្ថែមថា"ភាគីចិនបានប្រើប្រាស់ពេញលេញនៃបរិយាកាសដែលមិនធ្លាប់ស្គាល់ និងស្មុគ្រស្មាញមួយដើម្បីការស្ថេរភាពពិភពលោក។ លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការយោធា និងការផ្លាស់ប្តូរជាមួយប្រទេសជាច្រើនទៀតជាមួយនឹងអាកប្បកិរិយាបើកចំហ និងមិត្តភាព ដើម្បីបង្កើនទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្ររបស់យើង និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោកឲ្យបានប្រសើរជាទីបំផុត”៕