Yearendyearend1140x150

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមប្ដេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្ដេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ ការប្ដេជ្ញានេះធ្វើឡើងនាឱកាសពីភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តមបណ្ឌិត Thani Bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម របស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានកត់សម្គាល់លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានផ្លាស់ប្ដូរទស្សនាទានល្អៗមួយចំនួន សម្រាប់បរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដែលមានដូចជា តាមរយៈការជួយជំរុញច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យដំណើរការល្អក្នុងការជំរុញភាពធន់រឹងមាំរបស់សេដ្ឋកិច្ច។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការជំរុញការរៀបចំនូវព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចផ្សេងៗ នាពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ជាពិសេសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ថែមមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង