Yearendyearend1140x150

កម្ពុជាទាក់ទាញបានជំនួយពីស្ថាប័នទេសចរណ៍ពិភពលោកមួយដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាបានពិភាក្សាជាមួយស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

បើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ នាឱកាសពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យទេសចរណ៍។ យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្របតាមសំណើរបស់កម្ពុជា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក បានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា។

លោកស្រីប្រធាន ស្យូលា ស៊ីមផ៍សុន បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។

ក្រៅពីនេះ ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល។ នេះបើតាមសេចក្ដីប្រកាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង