Yearendyearend1140x150

ព្យុះទីហ្វុង Noru បន្តវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ VN Express

វៀតណាម៖ ព្យុះទីហ្វុង Noru បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់ទីក្រុងបុរាណ Hoi An ក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាម ដែលបណ្តាលឱ្យបាក់ច្រាំងទន្លេ និងបិទផ្លូវឆ្ពោះទៅកាន់តំបន់បេតិកភណ្ឌ ស្របពេលដែលពលរដ្ឋវៀតណាមជាច្រើនរយគ្រួសារកំពុងតែបាត់បង់ផ្ទះសម្បែង ថវិកា គ្រួសារដោយតែព្យុះNoruនេះ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានឧតុនិយមរបស់ប្រទេសវៀតណាមបានឱ្យដឹងថាព្យុះ Noru បានបណ្តាលឲ្យបាក់ដីនៅលើឆ្នេរសមុទ្រនៃប្រទេសវៀតណាមពីទីក្រុង Da Nang ទៅកាន់ខេត្ត Quang Nam កាលពីព្រឹកថ្ងៃពុធ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ទីក្រុង Hoi An គឺជាទីក្រុងដែលនៅជិតបំផុតទៅកាន់ចំណុចក្តៅរបស់ព្យុះ Noru ។

អ្នកស្រុកម្នាក់បាននិយាយថា "យើងមានអារម្មណ៍ភ័យខ្លាចនៅពេលដែលព្យុះទីហ្វុង Noru បានបោកបក់មកលើដី ប៉ុន្តែក្រោយមកព្យុះនេះមានសភាពស្ងប់ស្ងាត់ ដោយសារមនុស្សជាច្រើនបានផ្លាស់ទៅកន្លែងតាំងទីលំនៅថ្មី ដោយដើមឈើខ្លះដែលបាក់ពាសពេញផ្លូវសាធារណៈ។

គួរបញ្ជាក់ថាទីក្រុង Hoi An ដែលត្រូវបានចាត់ថ្នាក់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មានភាពស្រស់ស្អាតមិនគួរឱ្យជឿក្នុងការដើរជុំវិញ ជាមួយនឹងផ្លូវតូចចង្អៀត និងខ្យល់បក់ និងផ្ទះហាងតាមបែបចិន តែមកដល់ពេលនេះត្រូវបានព្យុះNoruលេបត្របាក់ប្រែក្លាយជាតំបន់រងគ្រោះទៅវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង