Yearendyearend1140x150
Img 0571

កូរ៉េខាងជើង«បាញ់មីស៊ីលបាលីស្ទិកពីរគ្រាប់»មុនដំណើរទស្សនកិច្ចលោកស្រីHarris

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ពោលគឺមួយថ្ងៃមុនពេលអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក Kamala Harris នឹងទៅដល់ទីក្រុងសេអ៊ូល។

ការបាញ់បង្ហោះនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានធ្វើសមយុទ្ធយោធាមួយនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ។ កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ទៀតឆ្ពោះទៅសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលកាលពីថ្ងៃពុធត្រូវបានបាញ់ចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ចន្លោះម៉ោង ៦.១០នាទី ល្ងាច ។ មន្រ្តីកូរ៉េខាងត្បូងបន្តថា"យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន ហើយកំពុងរក្សាឥរិយាបថត្រៀមលក្ខណៈ airtight ខណៈពេលដែលសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក"ដើម្បីការពារសុវត្ថិភាពរបស់លោកស្រី Kamala Harris ។

ដោយឡែកនៅក្នុងសុន្ទរកថាប៉ុន្មានម៉ោងមុននេះ នៅលើនាវាពិឃាត USS Howard នៅទីក្រុង Yokosuka ប្រទេសជប៉ុន លោកស្រី Harris បានហៅការបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យថាជាផ្នែកនៃ "កម្មវិធីអាវុធខុសច្បាប់ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ"។

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានក្នុងឆ្នាំនេះ ខណៈដែលសមយុទ្ធរួមគ្នាក្នុងសប្តាហ៍នេះ គឺជាការបង្ហាញកម្លាំងដែលមានបំណងព្រមានប្រឆាំងនឹងអ្វីដែលអាចជាការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៧មក។ ចាប់តាំងពីឆ្នាំ ២០០៦មក ប្រទេសកូរ៉េខាងជើងបានទទួលរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលក្រុមប្រឹក្សាសន្តិសុខបានបង្កើនជាលំដាប់ និងជាឯកច្ឆ័ន្ទ ក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។

កូរ៉េខាងជើងបានច្រានចោលដំណោះស្រាយរបស់អង្គការសហប្រជាជាតិថាជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួន និងការរុករកអវកាស ហើយបានរិះគន់សមយុទ្ធយោធារបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថាជាភស្តុតាងនៃចេតនាអរិភាពរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង