Yearendyearend1140x150

ខេត្តទាំង១០របស់កម្ពុជាទទួលបានភ្ញៀវទេសចរច្រើនជាងគេនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពីធីបិណ្យភ្ជុំបិណ្ឌនៃឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សម្រាប់រយៈពេល៣ថ្ងៃនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៃឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាមានខេត្តចំនួន១០ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដូចជា ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តកែប, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តកំពត, ខេត្តកណ្ដាល, ខេត្តកំពង់ឆ្នាំ, និង ខេត្តប៉ៃលិន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។ ក្នុងនោះ ថ្ងៃទី១ (២៤ កញ្ញា) ទទួលបានភ្ញៀវទេសចរ ៣៣៩,៤៥៩នាក់, ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន៥១២,១២៦នាក់ និង ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន៤០៧,៥៣៦នាក់។

របាយការណ៍បញ្ជាក់ថា ខេត្តទាំង១០(Top 10) ដែលទទួលបានភ្ញៀវច្រើនជាងគេរួមមាន៖ ខេត្តបាត់ដំបង ២១០,១២២នាក់, ខេត្តសៀមរាប ១៤៣,៤៧០នាក់, ខេត្តកែប ១១៦,៧៧៦នាក់, ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់, ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់, ខេត្តកំពង់ចាម ៧៩,៥៧៤នាក់, ខេត្តកំពត ៧៧,៥៤៨នាក់, ខេត្តកណ្តាល ៥៤,៥៤៦នាក់, ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់, និង ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

ក្រសួងបញ្ជាក់ថា តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង