ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧កញ្ញានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨-២៩ កញ្ញា កម្ពុជាបន្តទទួលរងឥទ្ធិពលពីល្បះទី១៦ ឈ្មោះ ណូរុ (NORU) ។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្តាលនៅវេលាម៉ោង១យប់ ថ្ងៃទី២៨ កញ្ញា ក្នុងកម្រិត ជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពល ទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីក្នុងកម្រិតមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នៅថ្ងៃទី២៨-២៩ កញ្ញា បណ្តាខេត្តក្នុងភូមិសាស្រ្តជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកំរិតពីបង្គរ ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត ភ្លេង នឹងអាចធ្លាក់ក្នុងកំរិតពីតិចទៅបង្គួរតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។
២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °c និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ C - នៅថ្ងៃទី២៨-២៩ កញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៣០ ខែកញ្ញាទៅ ភ្លៀងនឹងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្គួរតែប៉ុណ្ណោះ ។
៣-តំបន់មាត់សមុទ្រ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ C និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C អាចមានភ្លៀងក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រនឹងអាច់មានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ ថ្ងៃទី៣០ កញ្ញា ៕