Yearendyearend1140x150

ព្រលានយន្តហោះវៀតណាម ៥ បង្ខំចិត្តបិទទារដោយសារព្យុះ Noru

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រលានយន្តហោះ Tuy Hoa ។រូបភាព VnExpress/Phuong Linh

វៀតណាម៖ អាកាសយានដ្ឋានចំនួន៥ នៅភាគកណ្តាលប្រទេសវៀតណាម បានបិទជាបណ្តោះអាសន្ននៅថ្ងៃអង្គារ និង ថ្ងៃពុធ ខណៈព្យុះកំណាច Noru ជិតមកដល់ដែលអាចរំខានដល់ប្រតិបត្តិការយ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN EXPRESS ។

អាកាសយានដ្ឋាន Chu Lai ក្នុងខេត្ត Quang Nam ត្រូវបិទចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកញ្ញា។ ហើយព្រលានយន្តហោះ Quang Na, Phu Bai, Phu Cat និង ព្រលានយន្តហោះ Pleiku ត្រូវបិទចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានលុបចោលជើងហោះហើរចំនួន១៤៨ ទៅកាន់អាកាសយានដ្ឋានចំនួន ១០ ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ១៤,០០០ នាក់។សាជីវកម្មផ្លូវដែកវៀតណាមបានប្រកាសលុបចោលការធ្វើដំណើរចំនួនពីរនៅលើផ្លូវខាងជើងទៅខាងត្បូងកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។

នៅម៉ោង១រសៀល ថ្ងៃអង្គារនេះ ព្យុះនេះបានបោកបក់ប្រហែល ២៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគកណ្តាលពីទីក្រុង Da Nang ទៅ Quang Ngai ហើយមានល្បឿនខ្យល់ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ។

បើតាមការព្យាករណ៍ នៅម៉ោងប្រហែល ១ ព្រឹកថ្ងៃពុធ ខ្យល់ព្យុះនឹងបោកបក់តាមឆ្នេរសមុទ្រពី Thua Thien Thue ទៅកាន់ខេត្ត Quang Ngai ជាមួយនឹងកម្លាំងខ្យល់ពី ១៥០ ទៅ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង