
សៀមរាប៖ មន្ដ្រី នៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ រយៈពេល៣ថ្ងៃមានចំនួនប្រមាណ ១៤៣,៤៧០នាក់។
យោងតាមរបាយណ៍ការណ៍របស់មន្ទីទេសចរខេត្ដសៀមរាប បានបង្ហញថា ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។
របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៤,៦០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣,៤៧០នាក់៕




