វៀតណាម៖ ព្យុះ Noru បានវាយលុកតំបន់មួយចំនួនជាខ្លាំងក្នុងប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ ខណៈវាបានរំកិលទៅជិតឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ ព្យុះនេះស្ថិតនៅកណ្តាលភាគអាគ្នេយ៍នៃប្រជុំកោះ Paracels ជាមួយនឹងខ្យល់អតិបរមា ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីយប់មុន។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមវៀតណាមបាននិយាយថា ព្យុះនេះនឹងបន្តផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃអង្គារ ហើយអាចកាន់តែខ្លាំង។ ល្បឿនខ្យល់អតិបរមានឹងរក្សានៅ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមម៉ោង ៧ យប់ម្សិលមិញ។
ដោយឡែកទីភ្នាក់ងារឧតុនិយមវៀតណាមបាននិយាយថា ព្យុះនេះនឹងធ្វើឱ្យដីគោករវាងខេត្ត Thua Thien Hue និងខេត្ត Binh Dinh ជាមួយនឹងកម្លាំងខ្យល់ ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមសង្កេត ពិសេសបានគូសបញ្ជាក់ថាព្យុះនេះនឹងពង្រឹងទៅជាព្យុះទីហ្វុងដែលមានកម្លាំងខ្យល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងនាពេលខាងមុខនេះ៕