Cctimesw1140xh150cm copy

ឡានអគ្គិសនី Hongqi E-QM5 អាចសាកថ្មនៅផ្ទះម្ដងកន្លះម៉ោងអាចបើកបានចម្ងាយ៤៣១Km

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រថយន្តអគ្គិសនី Hongqi E-QM5 ដែលជាប្រភេទរថយន្ត Sedan ៥កៅអី ប្រវែងវែងសម្រាប់ទីផ្សារស្រុកខ្មែរទោះបីជារថយន្តសេរីថ្មីមួយនេះ ទើបតែចូលមកដល់ប្រទេសកម្ពុជានាពេលថ្មីៗក៏ដោយប៉ុន្តែរថយន្តអគ្គិសនីមួយនេះហាក់ដូចជាមានការគ្រាំទ្រខ្លាំងពីអតិថិជនគឺដោយសារតែរថយន្តសេរីថ្មីមួយនេះបានបំពាក់ជាមួយនិងបច្ចេកវិទ្យាសាកថ្មតាមផ្ទះល្បឿនលឿនដែលចាយពេលត្រឹមតែកន្លះម៉ោងពេញអាចរត់បានចម្ងាយដល់៤៣១គ.ម រួមទាំងការឌីហ្សាញរូបរាងដ៏ទាក់ទាញនិងល្អឯកគឺចេញពីស្នាដៃអ្នកអាជីពរបស់ Rolls-Royce លោក Giles Taylor។

ចំពោះ Concept ឌីហ្សាញរូបរាងខាងក្រៅរបស់រថយន្ត Hongqi នាពេលបច្ចុប្បន្ននេះ ដែលវាស្រដៀងនឹងម៉ាយីហោល្បី Rolls-Royce គឺគិតរាប់ចាប់ពី លោក Giles Taylor ចូលមកដល់ក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ។ ថ្វីត្បិតតែការចូលមកដល់របស់លោក Giles Taylor មានរយ:ពេលខ្លីក៏ពិតមែន ប៉ុន្តែស្នាដៃដែលលោកបានកសាងជូនជាចំណងដៃដ៏ធំទៅកាន់ Hongqi នោះគឺ ការរចនាម៉ូតកូនកាត់តាមបែបRolls-Royceក៏ដូចជាHongqiEHS9ហើយនិងម៉ូឌែលផ្សេងៗទៀតជាច្រើន។ មួយវិញទៀតការឌីហ្សាញរូបរាងខាងក្រៅរបស់រថយន្តHongqiEQM5របស់លោកក៏មិនអន់ដែរមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពីអតិថិជន។

ជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុង រឹតតែអស្ចារ្យជាមួយកៅអីស្បែកគុណភាពខ្ពស់មិនចាញ់ រថយន្តរបស់ម៉ាកយីហោល្បីៗផ្សេងទៀតឡើយ។ជាពិសេសខាងក្នុងរថយន្តនេះបានបំពាក់មកជាមួយនឹងអេក្រង់ដែលមានទំហំ10.1inch ដែលជាអេក្រង់របស់IPhone។ម្យ៉ាងវិញទៀតរថយន្តនេះបានបំពាក់មកជាមួយនឹងកាមេរ៉ារីខត(CameraRecord)ហើយខាងក្នុងរថយន្តមានភាពធំទូលាយដែលអាចផ្ទុកបាន៦ទៅ៧នាក់។

ជាពិសេសរថយន្ត អគ្គិសនីមួយនេះមានទំហំថ្មធំរហូតដល់ ៥៤kwh ដែលអាចសាកថ្មក្នុងល្បឿនលឿនជាប្រភេទ DC តែម្ដង ដែលការសាកថ្មចំណាយពេលតែកន្លះម៉ោងតែប៉ុណ្ណោះ។ ការពិតណាស់កម្លាំងសេសរថយន្តអគ្គិសនីមួយនេះគឺ១៣៦hpហើយកម្លាំងរម៉ូល១៦៩Nm ហើយរថយន្តនេះអាចបើកបាន២០០km/h។

គួរជំរាបផងដែរ សម្រាប់បងប្អូនចង់ដឹងអំពីព័ត៌មានកាន់តែជាក់ច្បាស់ជាមួយនឹង Option ផ្សេងៗទៀតបងប្អូនអាចទៅកាន់ក្រុមហ៊ុន Hongqi Cambodia ដើម្បីធ្វើការបើកសាកល្បង ស្វែងរក Performance ចង់បានពីរថយន្តអគ្គិសនី E-QM5 មួយនេះ ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង