Cctimesw1140xh150cm copy

ន.ទ.ក.ឱ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តបញ្ចប់សេវាកម្ម«គម្រោងខ្ចីលុយ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពតំណាង។

ភ្នំពេញ៖ និយ័តទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី ២២ កញ្ញានេះ បានចេញ​​ឲ្យ​ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត​បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែម"គម្រោងខ្ចីលុយ”ដល់អ្នកប្រើប្រាស់។ជាមួយគ្នា ន.ទ.ក. ក្រើនរំលឹក​ដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេច​របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់។

យោងតាមសេចក្តីណែនាំនិយ័តទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានអះអាងថា រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”

បើតាមសេចក្តីណែនាំ ចំពោះគម្រោងខ្ចីលុយ ដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់​យកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

និយ័តករទូរគមនាគមន៍កម្ពុជា ក្រើនរំលឹក​ដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេច​របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់។ហើយនិយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដានហើយ​នឹង​ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តណា ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និង ការសម្រេចរបស់រាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង