
តេហេរ៉ង់៖ មនុស្ស១៧នាក់ត្រូវ បានសម្លាប់នៅក្នុងការតវ៉ារយៈពេលប្រាំមួយយប់ជាប់គ្នាក្នុងប្រទេសអ៊ីរ៉ង់ប្រឆាំងនឹងការស្លាប់របស់នារីវ័យក្មេងម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។ នេះបើតាមទូរទស្សន៍រដ្ឋចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ទូរទស្សន៍រដ្ឋ បានរាយការណ៍ដោយមិនបានបញ្ជាក់ថា៖ «មនុស្ស១៧នាក់ រួមទាំងបាតុករ និងប៉ូលិសបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃកន្លងមកនេះ»។ ចំនួនផ្លូវការមុនគឺបាតុករ៧នាក់ និងសមាជិកកងសន្តិសុខ៤នាក់ត្រូវបានសម្លាប់។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា ទាហានប៉ារ៉ាបីនាក់ "ត្រូវបានចល័តដើម្បីប្រឈមមុខនឹងក្រុមកុប្បកម្ម" ត្រូវបានបាញ់សម្លាប់ ឬចាក់សម្លាប់នៅក្នុងទីក្រុង Tabriz ក្នុងខេត្ត East Azerbaijan ក្នុងប្រទេសអ៊ីរ៉ង់ ។
ភ្នាក់ងារបាននិយាយថា សមាជិកនៃកងកម្លាំងសន្តិសុខម្នាក់ក៏ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារផងដែរ ក្នុងអំឡុងពេលការតវ៉ានៅក្នុងទីក្រុង Shiraz ខេត្ត Fars ខណៈមន្ត្រីបានបដិសេធថា កម្លាំងសន្តិសុខមិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បាតុករទេ៕