
ហ្វាំងឡង់៖ ភាពតានតឹងនៅតាមព្រំដែនភាគខាងកើតនៃប្រទេសហ្វាំងឡង់ជាមួយប្រទេសរុស្ស៊ីបានប្រឈមមុខ "កាន់តែខ្លាំង" ដោយជាទូទៅច្រើនមានបញ្ហាចម្រូងចម្រាស់នាពេលយប់ក្បែព្រំដែនរុស្សីជាមួយនឹងហ្វាំងឡង់។
ហ្វាំងឡង់កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យមានការចល័តទ័ពបន្ថែម នេះបើតាមរដ្ឋមន្ត្រីការពារជាតិលោក Antti Kaikkonen បាននិយាយកាលពីថ្ងៃពុធ។ លោក Matti Pitkaniitty ប្រធានផ្នែកកិច្ចការអន្តរជាតិរបស់ឆ្មាំព្រំដែនហ្វាំងឡង់បានប្រាប់រ៉យទ័រថា៖ «ចំនួននេះបានកើនឡើងយ៉ាងច្បាស់។ លោកបានថ្លែងថា៖ «វាជាចំនួនពិសេសក្នុងន័យដែលច្បាស់ថាមានភាពមមាញឹកជាងនេះ» លោកសង្គត់ធ្ងន់ថាស្ថានភាពស្ថិតក្រោមការគ្រប់គ្រងហើយឆ្មាំព្រំដែនបានត្រៀមខ្លួនជាស្រេចនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៩ដើម្បីបង្ការពីការផ្ទុះអាវុធផ្សេងៗ។
ការប្រកាសរបស់លោក ពូទីន ដែលធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីព្រឹកព្រលឹមកាលពីថ្ងៃពុធ បានបង្កើនការភ័យខ្លាចថា បុរសដែលមានវ័យប្រយុទ្ធមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេស ហើយជំរុញឱ្យជើងហោះហើរតែមួយជើងចេញពីប្រទេសរុស្ស៊ីលក់ចេញយ៉ាងឆាប់រហ័ស។ យោងតាមលោក Pitkaniitty បានឱ្យដឹងថា ចំនួនមនុស្សឆ្លងព្រំដែនកាលពីថ្ងៃពុធគឺទាបជាងកាលពីចុងសប្តាហ៍។ លោកបាននិយាយថា ជនជាតិរុស្សីចំនួន ៤,៨២៤ នាក់បានមកដល់ប្រទេសហ្វាំងឡង់តាមព្រំដែនភាគខាងកើតកាលពីថ្ងៃពុធ ពោលគឺកើនឡើងពីចំនួន ៣,១៣៣នាក់ កាលពីមួយសប្តាហ៍មុន។ មន្ត្រីប៉ូលិសម្នាក់បានប្រាប់រ៉យទ័រថា នៅភាគខាងជើងប្រទេសន័រវែស មិនមានការផ្លាស់ប្តូរចំនួននៃជនជាតិរុស្សីឆ្លងចូលទៅក្នុងប្រទេស Nordic នោះទេ៕