តៃវ៉ាន់៖ អាជ្ញាធរក្នុងតំបន់នៃកោះតៃវ៉ាន់កំពុងបញ្ជូនបុគ្គលិក និងគ្រឿងចក្រទៅជួសជុលផ្លូវ និងផ្ទះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់នេះកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសជាង ១៤០នាក់។ ការរញ្ជួយដីកម្រិត ៦.៩ រិចទ័របានអង្រួនស្រុកនៅម៉ោងប្រមាណ ២រសៀល។
កម្មករបានសម្អាតផ្លូវដែលបាក់បែកពីអគារបាក់រលំនៅកាលពីព្រឹកថ្ងៃអង្គារក្នុងទីប្រជុំជន Yuli ជាចំណុចកណ្តាលនៃការរញ្ជួយដី ដោយព្យាយាមស្តារចរាចរណ៍ក្នុងតំបន់។ អ្នកស្រុកក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួសជុលផ្លូវ និងអគារដែលរងការខូចខាតក្នុងគ្រោះរញ្ជួយដីកម្រិត៦,៩វ៉ិចទ័រនេះផងដែរ។
អ្នកស្រុកម្នាក់បាននិយាយថា៖ «វាជាឃ្លាំងមួយនៅជាប់នឹងផ្ទះរបស់ខ្ញុំ វាធ្លាប់ឈរនៅទីនេះ ប៉ុន្តែឥឡូវវាត្រូវបានផ្លាស់ទីលំនៅដោយសារការរញ្ជួយដី»។ ការរញ្ជួយដីនេះបានបណ្តាលឱ្យក្រឡាប់ទូរថភ្លើងនៅក្នុងស្ថានីយ៍រថភ្លើងនិងបាក់ស្ពានពីរ។ ផ្លូវរថភ្លើងក្នុងស្រុកត្រូវបានគេរំពឹងថានឹងត្រូវបានស្តារឡើងវិញ និងដំណើរការឡើងវិញនៅថ្ងៃអាទិត្យក្រោយ។
គួរបញ្ជាក់ថាគ្រោះរញ្ជួយដីនេះក៏បានបង្កឱ្យដាច់ចរន្តអគ្គិសនី និងការរំខានដល់ការផ្គត់ផ្គង់ទឹកផងដែរ ដែលប៉ះពាល់ដល់ផ្ទះជាង២០.០០០គ្រួសារ ។ ការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៥ រិចទ័របានវាយប្រហារតំបន់ Taitung ភាគខាងកើតរបស់តៃវ៉ាន់នៅម៉ោងប្រមាណ៩ កាលពីថ្ងៃសៅរ៍។ ការរញ្ជួយដីជាច្រើនត្រូវបានគេរាយការណ៍ផងដែរបន្ទាប់ពីការរញ្ជួយដីចំនួនពីរដែលបានបំផ្លាញអគារសរុបចំនួន ៤៣ និងប៉ះពាល់ដល់សាលារៀនជាង ៥៣០ នៅក្នុងតំបន់៕