Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ចិនកំពុងមមាញឹកប្រមូលផលដំណាំកសិកម្មជិត១៦លានហិកតា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការប្រមូលផលនារដូវស្លឹកឈើជ្រុះក្នុងប្រទេសចិនគឺកំពុងដំណើរការពេញមួយប្រទេសចិន ហើយកសិករពីជើងទៅត្បូងកំពុងមមាញឹកក្នុងការប្រមូលផលស្រូវ សណ្តែក ពោត បន្លែ និងផ្លែឈើជាច្រើនរយប្រភេទ។ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានបង្ហាញថា កសិករចិនបានប្រមូលផលដំណាំជិត ១៦ លានហិកតា សម្រេចបាន ១៨.១ភាគរយនៃគោលដៅ។

កសិករនៅតំបន់ភាគនិរតីនៃប្រទេសចិនបានបញ្ចប់ការប្រមូលផលជាង ៥០ ភាគរយនៃដីរបស់ពួកគេ ខណៈអ្នកដែលនៅកណ្តាលនិងខាងក្រោមនៃទន្លេ Yangtze និងភាគខាងត្បូងនៃប្រទេសចិនកំពុងតាមពីក្រោយដោយមួយភាគបួននៃគោលដៅរបស់ពួកគេនឹងបញ្ចប់ការប្រមូលផលឆាប់ៗខាងមុនេះ។ ក្រសួងកសិកម្មត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំ និងដាក់ពង្រាយគ្រឿងចក្រកសិកម្មជាង ៣០ លានគ្រឿងក្នុងរដូវប្រមូលផលរដូវស្លឹកឈើជ្រុះនេះ។

នៅភាគកណ្តាលខេត្តហ៊ូណាន ដែលជាខេត្តដាំដុះស្រូវដ៏សំខាន់ វាលស្រែរាបស្មើនៅតំបន់ ស៊ីពូ នៃទីក្រុង Huaihua បានភ្លឺចែងចាំងដូចមាស ខណៈដែលរដូវច្រូតកាត់បានមកដល់។ ដោយសារតែវាលស្រែរាបស្មើ កសិករអាចប្រើម៉ាស៊ីនកសិកម្មតូច ឬតាមមធ្យោបាយផ្ទាល់ដើម្បីច្រូតស្រូវ។ រដ្ឋាភិបាលមូលដ្ឋានបានបង្កើតសហករណ៍មួយដើម្បីជួយកសិករពង្រីកបណ្តាញលក់របស់ពួកគេដោយលក់អង្ករទាំងតាមអនឡាញ និងនៅក្នុងហាងផ្សេងៗក្នុងតំបន់។

ដោយឡែកនៅភាគខាងជើងប្រទេសចិន ពោតកំពុងទុំ ហើយសណ្តែកសៀងកំពុងទទួលបានទិន្នផលជាច្រើននៅក្នុងខេត្ត Shanxi និងតំបន់ស្វយ័តម៉ុងហ្គោលីខាង។ កសិករនៅទីក្រុង Shanxi' បានចាប់ផ្តើមប្រមូលផលដំណាំពោតចំនួន ៣០,០០០ ហិកតា។ ការិយាល័យកសិកម្មក្នុងស្រុកបានជួយពង្រាយម៉ាស៊ីនកសិកម្មចំនួន ៥០០ គ្រឿងដើម្បីជួយកសិករក្នុងការប្រមូលផល។

កសិករក្នុងស្រុក Li Wancai បាននិយាយថា "ខ្ញុំរំពឹងថាទិន្នផលសណ្តែកសៀងគឺ ៧៥០ គីឡូក្រាមក្នុងមួយហិកតា។ កសិកររូបនេះបន្តថាទិន្នផលពោតនឹងមិនថយចុះទេព្រោះពោតកំពុងលូតលាស់ល្អ" ។ ក្រៅពីការឧបត្ថម្ភធន កសិករក្នុងស្រុកក៏ទទួលបានគ្រាប់ពូជសណ្តែកសៀង និងថ្នាំសម្លាប់មេរោគដោយឥតគិតថ្លៃពីការិយាល័យកសិកម្មនៃតំបន់ស្វយ័តផងដែរ។

ជាមួយនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល តំបន់ស្វយ័តម៉ុងហ្គោលីអាចធ្វើចំការពោត និងសណ្ដែកជិត ១១០,០០០ ហិកតារួមគ្នាក្នុងឆ្នាំនេះ។ ទីក្រុងនេះមានផ្ទៃដីដាំដំឡូងចំនួន ៤០០០ ហិកតា ដែលអាចផ្គត់ផ្គង់រុក្ខជាតិប្រហែល ១០ម៉ឺន តោន។

អ្នកវិទ្យាសាស្ត្រនៅទីក្រុង Lanzhou ត្រូវបានចាត់តាំងឱ្យជួយកសិករក្នុងស្រុកជ្រើសរើសគ្រាប់ពូជ និងកែលម្អបច្ចេកទេសដាំដុះនៅឆ្នាំនេះ ដែលរួមចំណែកធ្វើឱ្យទិន្នផលកាន់តែប្រសើរឡើងដល់ ៤៥,០០០គីឡូក្រាមក្នុងមួយហិកតា ដែលមានតម្លៃជិត ជាង ១,៤០០ ដុល្លារអាមេរិក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មកសិកម្មកំពុងរីកដុះដាលនៅក្នុងស្រុកជាច្រើន។ អ្នកភូមិជាង ២០០ នាក់បានប្រកបរបរដាំផ្កាឈូក ដោយពួកគេម្នាក់ៗទទួលបានប្រាក់ចំណូលបន្ថែមចំនួន ជាង ១,៤០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះនៅកណ្តាលទីក្រុង Henan ដែលធ្លាប់រងគ្រោះដោយភាពក្រីក្រនៃទីក្រុង Xingyang ឥឡូវនេះមានភាពល្បីល្បាញដោយសារឧស្សាហកម្មផ្លែទទឹម។ អ្នកភូមិជាច្រើនបានចូលរួមក្នុងការដាំផ្លែទទឹម ហើយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ជាង៥,៦០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អ្នកភូមិបានឲ្យដឹងថាជីវិតរបស់យើងកាន់តែប្រសើរឡើង បន្ទាប់ពីយើងចាប់ផ្តើមដាំផ្លែទទឹម។ ខ្ញុំចាប់ផ្តើមដាំ ហើយអភិវឌ្ឍវាបន្តិចម្តងៗរហូតដល់ផ្ទៃដីជាច្រើនហិកតា។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងអាចរកបានចន្លោះពី ៧០,០០០ ទៅ ៨៥,០០០ ដុល្លារក្នុងមួយឆ្នាំ"។

ផ្លែទទឹមមិនត្រឹមតែបាននាំមកនូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់អ្នកភូមិក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបរិស្ថានក្នុងស្រុក និងជួយលើកសម្រស់ចំការក្នុងប្រទេសចិនថែមមួយកម្រិតទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង