Yearendyearend1140x150

រុស្ស៊ីអះអាងថា ខ្លួនបំផ្លាញសម្ភារៈយោធាអ៊ុយក្រែនជាច្រើន ខណៈក៏ប្រកាសពីភាពជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីលោក Igor Konashenkov

មូស្គូ៖ ក្រសួងការពារជាតិ រុស្ស៊ី នៅថ្ងៃទី ២០ កញ្ញា បានប្រកាសថា កងទ័ពរបស់ខ្លួនបានបំផ្លាញសម្ភារៈដែលជាកម្មសិទ្ធិរបស់កងកម្លាំងអ៊ុយក្រែនជាច្រើនសន្ធឹកសន្ធាប់ និងបានវាយកម្ទេចកងទ័ពអ៊ុយក្រែននៅទីក្រុង បាក់មុតកាលពីថ្ងៃកន្លងមក ខណៈដែលអ៊ុយក្រែនបានប្រកាសថាខ្លួនកំពុងបន្តឆ្ពោះទៅភាគឦសានដោយដណ្តើមកាន់កាប់ទីប្រជុំជននៅជិតតំបន់ លីស៊ីចាន់ស្កវិញ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ុយក្រែន Su-24 ក្នុងអំឡុងពេលប្រយុទ្ធតាមផ្លូវអាកាសនៅក្នុងតំបន់ Donetsk ។ មន្ត្រីយោធាក្នុងតំបន់ក្នុងទីក្រុង Donetsk បាននិយាយថា កងទ័ពអ៊ុយក្រែននៅភាគខាងត្បូងតំបន់ បាក់មុតត្រូវបានបង្ខំឱ្យដកថយដោយសារតែការរីកចំរើនរបស់កងទ័ពរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុក។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថាប្រតិបត្តិការរបស់កងទ័ពអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានផ្តោតជាសំខាន់ទៅលើទីក្រុង Donetsk ដោយបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅកន្លែងជាច្រើន។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីក្នុងតំបន់អ៊ុយក្រែនបានបង្ហើបថា កងទ័ពអ៊ុយក្រែនបានបន្តរុលទៅមុខក្នុងតំបន់ភាគឦសាន និងដណ្តើមបានមកវិញនូវទីក្រុង ប៊ីឡូវីកា ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីទីក្រុងលីស៊ីចាន់ស្ក។

បន្ថែមពីនេះនៅផ្នែកខាងត្បូង ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងជាក់លាក់លើជំរុំបណ្តោះអាសន្នរបស់ទាហានអ៊ុយក្រែនមួយចំនួននៅក្នុងតំបន់ នីកូឡាយ ដោយបានបំផ្លាញសម្ភារៈយោធាពិសេសជាង ១៥ គ្រឿង និងយានជំនិះ និងកន្លែងជួសជុលរថពាសដែកមួយផងដែរ។

ដោយឡែកទីបញ្ជាការប្រតិបត្តិការភាគខាងត្បូងអ៊ុយក្រែនបានគូសបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញប៉ុស្តិ៍បញ្ជាការរុស្ស៊ីចំនួនពីរនៅក្នុងតំបន់ នីកូឡាយ កាលពីថ្ងៃមុន។ កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារលើឃ្លាំងរំសេវរបស់រុស្ស៊ី និងបានបំផ្លាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករុស្ស៊ីនៅក្នុងទីក្រុង ខើសិនថែមទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង