Yearendyearend1140x150

ពលរដ្ឋប៉ាគីស្ថានប្រឈមនឹងវិបត្តិសុខភាព ខណៈស្ថាប័នវេជ្ជសាស្ត្ររាប់ពាន់ត្រូវខូចខាតដោយទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ ប្រជាជនប៉ាគីស្ថានជាច្រើនពាន់គ្រួសារកំពុងប្រឈមនឹងវិបត្តិសុខភាព ដោយសារស្ថាប័នវេជ្ជសាស្ត្ររាប់ពាន់កន្លែងបានរងការខូចខាតដោយទឹកជំនន់បានបំផ្លាញជាង ១,៤៦០ កន្លែងសុខភាពត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថាន។

បុគ្គលិកនៅមន្ទីរពេទ្យស៊ីវីលក្នុងប្រទេសប៉ាគីស្ថាន ដែលជាកន្លែងថែទាំសុខភាពមួយក្នុងចំនោមមណ្ឌលសុខភាពដែលនៅសេសសល់មួយចំនួននៅក្នុងតំបន់ បានរងសម្ពាធយ៉ាងខ្លាំងជាមួយនឹងការផ្គត់ផ្គង់ និងធនធានមានកម្រិត ដើម្បីផ្តល់ការថែទាំសុខភាពដល់ប្រជាជនក្នុងតំបន់ងាយរងគ្រោះ។

មន្រ្តីសុខាភិបាលប្រទេសបានឲ្យដឹងថា ការរាតត្បាតនៃជំងឺរាគរូស គ្រុនពោះវៀន កញ្ជ្រឹល និងជំងឺស្វិតដៃជើងកាន់តែអាក្រក់ទៅៗ ហើយការកើនឡើងនៃការចម្លងជំងឺដែលបណ្តាលមកពីសត្វល្អិតដូចជាជំងឺគ្រុនចាញ់ និងគ្រុនឈាមនៅតែជាការគម្រាមកំហែង ដោយមានអ្នកជំងឺជាច្រើនកំពុងស្វែងរកការព្យាបាលនៅគ្លីនិចដែលមានមនុស្សច្រើនកកកុញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

បន្ថែមពីនេះគ្រោះអាសន្នរោគផ្សេងៗដែលបណ្តាលមកពីទឹកជំនន់កំពុងវាយលុកតំបន់ប្រឈមគ្រោះថ្នាក់មួយចំនួនធំដល់ប្រទេសប៉ាគីស្ថានជាខ្លាំង ដែលបានបង្ខំឲ្យពលរដ្ឋប៉ាគីស្ថានជាច្រើនរយពាន់គ្រួសារកំពុងតែតស៊ូជាមួយនឹងមេរោករាតត្បាតផ្សេងៗដោយសារតែទឹកជំនន់។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) កាលពីយប់ថ្ងៃចន្ទបានបញ្ជា្កក់ថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានស្លាប់ដោយទឹកជំនន់ភ្លាមៗក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅក្នុងប្រទេសប៉ាគីស្ថាន ផ្ទះចំនួន ២១,១២៣ ខ្នងត្រូវបានបំផ្លាញ និងសត្វចិញ្ចឹមចំនួន ១៣,៨១៣ ក្បាលបានស្លាប់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេស។

NDMA បាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានដោយសារភ្លៀងមូសុងរដូវនេះ និងទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនា បានកើនឡើងដល់ប្រហែល ១,៥៥៩ នាក់ រួមជាមួយអ្នករងរបួសចំនួន ១២,៨៥០ នាក់ផ្សេងទៀតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង