
ញ៉ូរយ៉ក៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃទី ២០ កញ្ញា បានបន្តសំណើររបស់លោក ដើម្បីជួបមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈដែលភាពតានតឹងកាន់តែក្តៅគគុកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Kishida បាននិយាយថា ប្រទេសជប៉ុននៅតែឈរលើការទូតដែលបានកំណត់កាលពីពីរទសវត្សរ៍មុនដោយអតីតនាយករដ្ឋមន្ត្រី Junichiro Koizumi ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។
លោក Kishida បាននិយាយថា "ប្រទេសជប៉ុនបានត្រៀមខ្លួនដើម្បីចូលរួមក្នុងកិច្ចសន្ទនាលើបញ្ហាផ្សេងៗជាមួយកូរ៉េខាងជើង" ។ លោកបានមានប្រសាសន៍ថា “ខ្ញុំប្តេជ្ញាចិត្តជួបជាមួយមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ហើយនឹងមិនខកខានឱកាសដើម្បីចាត់វិធានការជាមួយនឹងការលះបង់ទាំងអស់របស់ខ្ញុំឡើយ”។
ប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែមួយចំនួននៅទីក្រុងតូក្យូមានការមិនសប្បាយចិត្តជាលក្ខណៈឯកជនជាមួយនឹងប្រទេសកូរ៉េខាងជើងឡើយ ដោយសារតែកូរ៉េខាងជើងធ្លាប់ជាសត្រូវធំដែលបានចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដើម្បីបណ្តុះបណ្តាលអ្នកស៊ើបការណ៍របស់ខ្លួន។
កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់មួយ ដែលប្រកាសពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរដើម្បីការពារដែនដីរបស់ខ្លួន៕