
ភ្នំពេញ៖ នាថ្ងៃចុងសប្តាហ៍ទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០,៣៨៥នាក់ ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។ តួលេខខាងលើ មានការកើនឡើងប្រមាណ៤៧.៣% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៦៩,៤០៤នាក់ខេត្តព្រះសីហនុ ២៩,៤២២នាក់ ខេត្តកណ្តាល ២៥,០៩៣នាក់ខេត្តសៀមរាប ២៤,៥៧៧នាក់ ខេត្តកំពត ២២,៥៥៥នាក់ ខេត្តបាត់ដំបង ២០,១៩០នាក់ ខេត្តកំពង់ចាម ១៩,៩៤៩នាក់ ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់ ខេត្តកែប ១២,៥១៩នាក់ខេត្តពោធិ៍សាត់ ១២,០៣៧នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា នាចុងសប្តាហ៍កន្លងមក មានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ៕