Cctimesw1140xh150cm copy

អាម៉េរិកធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 'Blue Pacific' ចំពេលមានការប្រកួតប្រជែងជាមួយប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នឹងធ្វើជាម្ចាស់ផ្ទះនៃបណ្តាប្រទេសដៃគូនៅក្នុងប៉ាស៊ីហ្វិកខៀវ (PBP) នៅថ្ងៃព្រហស្បតិ៍សប្តាហ៌ក្រោយ ដោយមានគោលបំណងសម្របសម្រួលជំនួយកាន់តែប្រសើរឡើងទៅកាន់តំបន់ក្នុងការប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសចិន។

បើតាមអ្នកសម្របសម្រួលសេតវិមានឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយក្នុងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉កថា ប្រទេសឥណ្ឌាមានឋានៈជាអ្នកសង្កេតការណ៍ជាមួយ PBP។ លោកបានបន្តថា ប្រទេសមួយចំនួនផ្សេងទៀតនឹងចូលរួមផងដែរ។ លោក Campbell បន្តថា កាលៈទេសៈសម្រាប់បញ្ហាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកគឺ "ធ្ងន់ធ្ងរជាងពេលមុន"។ លោក Campbell អះអាងថា "ជីវភាពរបស់ពួកគេត្រូវបានគំរាមកំហែង" ពីសំណាក់ប្រទេសក្បែរខ្លួន ។

បន្ថែមពីនេះជំនួយជាច្រើននៅក្នុងប៉ាស៊ីហ្វិកមិនត្រូវបានសម្របសម្រួលល្អដូចដែលវាអាចធ្វើបាននោះទេ។ យើងមិនបានសិក្សាច្រើនអំពីការអនុវត្តល្អបំផុតនោះទេ។ យើងនឹងស្វែងរកដើម្បីធ្វើដូចនោះនៅពេលយើងឆ្ពោះទៅមុខ ដោយកសាងស្ថាប័នដែលមានស្រាប់ និងការចូលរួមរបស់ ប៉ាស៊ីហ្វិក»។

ព្រឹត្តិការណ៍ Blue Pacific នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នឹងកើតឡើងមុនកិច្ចប្រជុំកំពូលពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក Joe Biden គ្រោងធ្វើជាម្ចាស់ផ្ទះជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ដែលលោក Campbell បាននិយាយថា ឆ្លុះបញ្ចាំងពី បំណងប្រាថ្នាចង់បង្ហាញយ៉ាងច្បាស់ពីការការពារសន្តិចភាពតបំបន់។

ជាមួយគ្នានេះដែរការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិនសម្រាប់ឥទ្ធិពលនៅក្នុងប្រជុំកោះប៉ាស៊ីហ្វិក បានកើនឡើងកាន់តែខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ Solomon ដែលជំរុញឱ្យមានការព្រមានអំពីការធ្វើយោធាក្នុងតំបន់។

មេដឹកនាំកោះប៉ាស៊ីហ្វិកបាននិយាយនៅខែនេះថា ក្រុងវ៉ាស៊ីនតោនគួរតែទទួលយកអាទិភាពរបស់ពួកគេ ដោយដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ មិនមែនជាការប្រកួតប្រជែងរបស់មហាអំណាចទេ ដែលជាកិច្ចការសន្តិសុខបន្ទាន់បំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង