
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ស្ពានត្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ កញ្ញាខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចណ៍ដ៏មមាញឹកនៅតាមបណ្តោយផ្លូវនេះឆ្ពោះទៅទីក្រុងភ្នំពេញ។នេះបើយោងតាមប្រសាសន៍របស់ប្រធានគម្រោងកោះនរា ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៩ កញ្ញានេះ។
«ស្ពានកោះនរាភ្ជាប់ទៅផ្លូវជាតិលេខ ១ បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋហើយ ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ ១ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ។ស្ពាននេះមានបណ្តោយប្រហែលជាង៤០ម៉ែត្រ និង មានទទឹងប្រហែល១២ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ១,៦ លានដុល្លារដោយប្រើពេលសាងសង់ ១២ ខែ។
.jpg?1663587315)
សូមជម្រាបថា ក្រុមហ៊ុន (OCIC) បានបោះទុនសរុប ២,៥ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍកោះនរាទៅជាទីក្រុងរណបថ្មីមួយទៀតស្ថិតនៅជាប់ទន្លេចតុមុខក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្របពេលដែលក្រុមហ៊ុនកំពុងដំណើរការកសាងស្ពានចំនួន ២ ខ្សែតភ្ជាប់តំបន់កោះអភិវឌ្ឍន៍នេះទៅផ្លូវជាតិលេខ ១ និង ទៅទីក្រុងរណបកោះពេជ្រ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពាននោះថា ការស្ថាបនាស្ពានទាំង ២ ទីតាំងនេះនឹងរួមចំណែកដោះស្រាយការកកស្ទះចរាចរណ៍នៅត្រង់គល់ស្ពានព្រះមុនីវង្ស និង ស្ពានអាកាសក្បាលថ្នល់បានមួយផ្នែកធំ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង កាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនផលិតផល និងសេវាកម្ម៕

.jpg?1663587341)
