
កំពត៖ សហគ្រាស បេស ឡាយហ្វ៍ ប្រូដាក់ មកពីខេត្តព្រះសីហនុ ត្រូវបានជ្រើសរើឱ្យជាប់ចំណាត់ថ្នាក់លេខ១ ដែលត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់«សហគ្រិនថ្នាក់ជាតិឆ្នាំ»២០២២ នៅរាជធានីភ្នំពេញថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុននេះ។នេះបើយោងតាមការប្រកាសរបស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ - National Entrepreneurship Awards។
បេក្ខជនទាំង៤រូបដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និង ៤ប្រចាំតំបន់កំពត ដែលត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ នៅរាជធានីភ្នំពេញថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២មានជាអាទិ៍ ចំណាត់ថ្នាក់លេខ១៖ លោក អ៊ាន ភារុន សហគ្រាស បេស ឡាយហ្វ៍ ប្រូដាក់ មកពីខេត្តព្រះសីហនុ។ ចំណាត់ថ្នាក់លេខ២៖ លោក គួច សុខលី ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ។ ចំណាត់ថ្នាក់លេខ៣៖ លោក ចាន់ សិល្បសុជាតិ សហគ្រាស អ៊ីឆេ ង៉ូវហេងហ្វូដប្រដាក់សិន អូហ្វកំពត មកពីខេត្តកំពត។ចំណាត់ថ្នាក់លេខ៤៖ លោក សុវណ្ណ ពិសិដ្ឋ ក្រុមហ៊ុន សុវណ្ណ ថ្មដា ឯ.ក មកពីខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) ជាមួយការឧបត្ថម្ភធំពីធនាគារព្រីនស៍ និង ការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សហគ្រាស បេស ឡាយហ្វ៍ ប្រូដាក់ ជាសហគ្រាសដ៏មានឈ្មោះល្បីល្បាយជាច្រើនឆ្នាំមកហើយ ជាពិសេសអាជីវកម្មទឹកត្រចៀកកាំ ដែលគុណតម្លៃនៃអនាម័យ មានស្តង់ដារគុណភាពល្អ គឺអនាម័យសម្រាប់អ្នកបរិភោគ។បច្ចុប្បន្ននេះ សហគ្រាសកូនខ្មែរមួយកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា និង អន្តរជាតិ៕
