
ប៉េកាំង៖ ក្រសួងការបរទេសចិននាថ្ងៃច័ន្ទបានប្រកាសថ្កោលទោសអាម៉េរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បាននិយាយថា កងកម្លាំងអាម៉េរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកខ្លួនរបស់ប្រទេសតៃវ៉ាន់។ លោកស្រី ម៉ៅ បន្ត ថា៖ «យើងមានឆន្ទៈធ្វើឲ្យអស់ពីសមត្ថភាពដើម្បីខិតខំធ្វើការបង្រួបបង្រួមដោយ សន្តិវិធី។
លោកស្រីក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិកដោះស្រាយបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ "ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ" និងមិនបញ្ជូន "សញ្ញាខុស" ដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ការពារតៃវ៉ាន់ឡើយ ដោយលោកស្រីព្រមានសហរដ្ឋអាម៉េរិកកុំឱ្យធ្វើឱ្យខូចធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាម៉េរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោកស្រីម៉ៅបានមានប្រសាសន៍ថា “មានប្រទេសចិនតែមួយគត់នៅលើពិភពលោក តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន”៕