Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

លោក លីជៀន ជាជនជាតិចិនម្នាក់តស៊ូរកស៊ីក្នុងក្រុងព្រះសីហនុរង់ចាំភាពរស់រវើកឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ្វាង លីជៀន ជាម្ចាស់ហាងសាច់អាំងបែបចិន នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រុងព្រះសីហនុ៖ អាជីវកដែលជាជនជាតិចិនមួយចំនួនដែលកំពុងរស់នៅរកស៊ីក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានត្អូញត្អែពីការធ្លាក់ចុះយ៉ាងខ្លាំងនូវចំណូលរបស់ខ្លួន។ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺដោយសារតែជនជាតិចិនដែលធ្លាប់រស់នៅក្រុងព្រះសីហនុត្រលប់ទៅស្រុកវិញច្រើន។

ទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាទីតាំងប្រមូលផ្តុំទៅដោយសណ្ឋាគារ កាស៊ីណូ និង មានមនុស្សជាច្រើនដើរកំសាន្ត ជាពិសេសនៅពេលរាត្រី។តែទោះជាយ៉ាងណាក្តី អាជីវកជនជាតិចិនបើកហាងលក់នៅទីនោះហាក់ដូចជាមិនមានភ្ញៀវចូល ឬចូលដែលតែមានចំនួនតិចតួច ជាហេតុនាំឱ្យអាជីវកម្មរកស៊ីរបស់ពួកគាត់បាត់បង់ចំណូល។

លោក ហ្វាង លីជៀន ជាម្ចាស់ហាងសាច់អាំងបែបចិន ហើយមករស់នៅក្នុងក្រុងព្រះសីហនុតាំងពីឆ្នាំ២០១៩។លោកថ្លែងបើប្រៀបធៀបកាលពីមុនប្រាក់ចំណូលរបស់ហាងលោក គឺបានតិចតួចណាស់ ហើយជនជាតិចិនដែលចេញដើរតាមផ្លូវក៏មានមនុស្សតិចតួចផងដែរ។

លោក ហ្វាង លីជៀន បន្តថា ទោះបីនៅជុំវិញហាងមានក្រុមហ៊ុន ឬកាស៊ីណូច្រើនមែន ប៉ុន្តែបុគ្គលិកញ៉ាំតែអាហារនៅក្នុងកាស៊ីណូតែប៉ណ្ណោះ ព្រោះកាស៊ីណូទាំងនោះមានចុងភៅសម្រាប់ផ្គត់ផ្គង់អាហារដល់បុគ្គលិកដែលបម្រើការងារនៅទីនោះផ្ទាល់ទាំងអស់។

បើទោះជាខាតបង់ច្រើនក្តីអាជីវកជនជាតិចិនរូបនេះ នៅតែប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅមុខទៀត និង កាត់បន្ថយការចំណាយដែលមិនចាំបាច់មួយចំនួន ដូចជាការកាត់បន្ថយបុគ្គលិកឱ្យនៅចំនួនតិចជាដើម។

កន្លងទៅរបស់សាច់អាំងបែបចិនរបស់លោកលីជៀន មានម្ហូបផ្ដោតលើភ្ញៀវ ឬអតិថិជនជាជនជាតិចិន ។បច្ចុប្បន្ននេះ លោកបានកែប្រែនូវមុខម្ហូបមួយចំនួនដោយអញ្ជើញមេចុងភៅជនជាតិខ្មែរឱ្យមកចម្អិនម្ហូបខ្មែរ ដើម្បីបន្ថែមភាពទាក់ទាញដល់ភ្ញៀវ ឬអតិថិជនជាជនជាតិខ្មែរឱ្យមកបរិភោគនៅក្នុងហាង។

ទាក់ទងនឹងតម្លៃវិញអាជីវកជនជាតិចិនរូបនេះ អះអាងថា មានតម្លៃសមរម្យដូចហាងខ្មែរដែរ ដែល អាចទាក់ទាញបានគ្រប់ជនជាតិទាំងអស់មកបរិភោគអាហាររបស់លោក និង អាចឱ្យភ្ញៀវមានឱកាសជជែកគ្នាលេង យល់ពីគ្នាទៅវិញទៅមក។

លោក ហ្វាង លីជៀន ថ្លែងថា “ស្ថានភាពបច្ចុប្បន្ននេះ អ្វីដែលយើងកំពុងតែជួបការលំបាក គឺមានអារម្មណ៍ថាមានសម្ពាធធ្ងន់បន្តិច ព្រោះតម្លៃផ្ទះជួលគឺថ្លៃ ហើយយើងចង់សំណូមពរឱ្យម្ចាស់ផ្ទះជួលសម្រួលថ្លៃជួលហាងឱ្យចុះថោកបន្ដិច ដើម្បីធានាបាននូវការបន្តធ្វើអាជីវម្មក្នុងរយៈពេលយូរទៀត។”

លោក ហ្វាង លីជៀន បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះយើងគួរតែបន្តជួយគ្នាទៅវិញទៅមក ដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យភាពរស់រវើកសារជាថ្មី ប៉ុន្តែបើសិនជាអាជីវកម្មរបស់យើងមិនអាចបន្ត លោកគិតថា ម្ចាស់ទីតាំងឬម្ចាស់ផ្ទះជួលពុំអាចរកភ្ញៀវថ្មីមកជួលទីតាំងរបស់គាត់វិញបានភ្លាមៗនោះទេ។

លោក ហ្វាង លីជៀន បានសរសើរពីការរីកចម្រើននៃក្រុងព្រះសីហនុ មានសភាពប្រហាក់ប្រហែលទៅនឹងទីក្រុងមួយរបស់ប្រទេសចិនគឺទី«ក្រុងស៊ិនជិន» ដោយឃើញថាថ្ងៃខាងមុខទៀតខេត្តព្រះសីហនុនឹងមានការរីកចម្រើនលឿនដូចខេត្តស៊ិនចិនរបស់ប្រទេសចិនដែរ។បច្ចុប្បន្នលោកកំពុងតែរងចាំពេលវេលាដ៏ប្រសើរនេះទាំងប្រជាពលរដ្ឋខ្មែរនៅតំបន់នេះផ្ទាល់ ក៏ដូចជាជនជាតិបរទេសផ្សេងៗទៀតដែលកំពុងប្រកបអាជីវកម្មនៅទីនេះផ្ទាល់នឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខេត្តមួយនេះ។

បើតាមលោក ហ្វាង លីជៀន ការរស់នៅទីនេះគឺពិតជាមានសេចក្តីសុខខ្លាំងណាស់ ព្រោះអាកាសធាតុនៅទីនេះគឺពិតជាល្អ ការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋខ្មែរ គឺមិនមានភាពរញ៉េរញ៉ៃច្រើនដូចការប្រាស្រ័យទាក់ទាងជាមួយជនជាតិចិនទេ ហើយពលរដ្ឋខ្មែរមានភាពរួសរាយរាក់ទាក់ដែលធ្វើឱ្យការប្រាស្រ័យទាក់ទងជាមួយគ្នាមានភាពសប្បាយរីករាយ ជាពិសេសពួកគាត់ស្លូតបូត ចូលចិត្តញញឹម ដែលធ្វើឱ្យខ្ញុំមានភាពសប្បាយរីករាយខ្លាំងក្នុងការរស់នៅទីនេះ៕

Khcct banner

អត្ថបទទាក់ទង