Yearendyearend1140x150

កម្ពុជាប្រមូលពន្ធបានជាង២ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៨ខែនៃឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ សរុបរយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩ ៨៧៩,១៤ ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩,២៩ លានដុល្លារ) ស្មើនឹង ៨៦,៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ១៣៨,៨៦ ប៊ីលានរៀល (ប្រមាណជា៥២៨,១១ លានដុល្លារ) ស្មើនឹង ២៧,៦៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

បើតាមរបាយការណ៍ ចំពោះលទ្ធផលនៃការប្រមូលពន្ធបានបង្ហាញថា ក្នុងខែសីហា ឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ថដារមានចំនួន៩២៧,៩៣ ប៊ីលានរៀល(ប្រមាណ២២៩,១២លានដុល្លារ) ស្មើនឹង៨,១៣%នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០២១ ឃើញថាកើនឡើង ចំនួន ១៤៩,១២ប៊ីលានរៀល (ប្រមាណជា ៣៦,៨២ លានដុល្លារ) ស្មើនឹង ១៩,១៥%។

ទោះបីជាមានហានិភ័យបណ្ដាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបម្លែងឥតឈប់ឈរនៃជំងឺកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង