Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

វារីវប្បករនៅតំបន់ស្វយ័តម៉ុងហ្គោលីកំពុងសប្បាយរីករាយនឹងការប្រមូលផល«បង្គា»

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ វារីវប្បករនៅតំបន់ស្វយ័តម៉ុងហ្គោលី កំពុងសប្បាយរីករាយនឹងការប្រមូលផលបង្គារបស់ពួកគេដែលពេញសំណាញ់ពីស្រះប្រហែល ៤៧ ហិកតា។ក្រោយពីដាក់ក្នុងកុងតឺន័រ និង ដាក់លើយានជំនិះរួច បង្គាត្រូវបានដឹកយកទៅលក់នៅផ្សារក្បែរនោះ។

លោក Wang Changgui កសិករវារីវប្បកម្ម បាននិយាយថា "ដោយផ្អែកលើតម្លៃទីផ្សារនៃបង្គា តម្លៃលក់ដុំមានប្រហែលពី ៥០ ទៅ ៥២ យន់ ក្នុងមួយគីឡូក្រាម" ។

ម៉ុងហ្គោលី ជាកន្លែងដែលទន្លេលឿងហូរកាត់ គឺជាតំបន់មួយដែលមានផ្ទៃដីដ៏ធំទូលាយនៃដីអាល់កាឡាំងដែលស្ងួតហួតហែង ដោយសារតែដីមានជាតិប្រៃខ្លាំង និង កង្វះទឹកភ្លៀង។

ស្ថានីយ៍បច្ចេកវិទ្យាជលផលចិន បាននិយាយថា "ដីតំបន់នេះមិនអាចបង្កបង្កើនផលបានឡើយ មិនថាអ្នកដាំស្មៅ ឬដំណាំក៏មិនអាចរស់បានដែរ។ដើម្បីប្រែក្លាយដីទំនេរ ទៅជាស្រះមានជីជាតិផ្តល់ប្រាក់ចំណូលស្ថិរភាពដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន បានសហការជាមួយអ្នកជំនាញកសិកម្ម សាងសង់ស្រះជាជួរ ដោយមានជម្រក ដើម្បីរក្សាបង្គាឱ្យមានភាពកក់ក្តៅក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់។

គួរបញ្ជាក់ថា នៅឆ្នាំនេះ តំបន់ស្វយ័តម៉ុងហ្គោលី មានស្រះចិញ្ចឹមបង្គាប្រហែល ២៦៧ ហិកតា ហើយទិន្នផលជាមធ្យមជិត ៤ពានគីឡូក្រាមក្នុងមួយហិកតា៕

Khcct banner

អត្ថបទទាក់ទង