ចិន៖ ជនសង្ស័យជាជនជាតិមួយក្រុមមានគ្នា៣៨នាក់ពាក់ព័ន្ធនឹងករណីពួននៅក្នុងប្រទេសកម្ពុជា ក្លែងបន្លំជាសមត្ថកិច្ចចិន ដើម្បីធ្វើការបោកប្រាស់ជំរិតទារប្រាក់ឆ្លងដែនបានសារភាពទទួលទោស និងយល់ព្រមទទួលការកាត់ទោស និងពិន័យ។
តុលាការប្រជាជនស្រុក FU Tian ខេត្តហុកគៀន(Fu Jian)នៃប្រទេសចិន កាលពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា បានបើកសាវនាការជំនុំជំរះករណីក្លែងបន្លំជាសមត្ថកិច្ចចិន ដើម្បីធ្វើការបោកប្រាស់ជំរិតទារប្រាក់ឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត។ជនត្រូវចោទចំនួន៣៨នាក់នៅក្នុងសាវនាការបានសារភាពទទួលទោស និងយល់ព្រមទទួលការពិន័យ។
ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ ជនត្រូវចោទត្រកូល លី និង ជនសង្ស័យចំនួន ៣៩ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនិងករណីនេះ។ព្រះរាជអាជ្ញានិង មេធាវីការពារក្តីចំនួន ៣៩ នាក់បានបើកការជជែកដេញដោលគ្នាទាក់ទងនឹងករណីនេះដូចជាលើចំនួនទឹកប្រាក់ និងការផ្តន្ទាទោសជាដើម។
យោងតាមការស្រាវជ្រាវរបស់អាជ្ញាធរចិនបានឱ្យដឹងថា កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ មនុស្សម្នាក់ឈ្មោះ“Fan Shu Wen”(កំពុងគេចខ្លួនដែលមិនទាន់ដឹងច្បាស់ពីស្ថានភាពជាក់លាក់ )និង ជនត្រូវចោទត្រកូល លី និង ជនត្រូវចោទ ត្រកូលឆាយ និងបក្សពួកជាច្រើនទៀត បានជ្រើសរើសសមាជិកជាច្រើនដើម្បីបង្កើតជាក្រុមបោកប្រាសជំរិតទារប្រាក់ដ៏ធំ ដោយបន្លំលាក់ខ្លួនក្នុងប្រទេសកម្ពុជានៅកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកដែលគេបោះបង់ចោលមួយកន្លែង។ ហើយពួកគេបន្លំដើតូជាស្ថាប័នព្រះរាជអាជ្ញសាធារណៈនៃប្រទេសចិនដីគោក ដើម្បីធ្វើការបោកប្រាស់ពលរដ្ឋចិនដីគោកតាមប្រព័ន្ធអ៊ីនធើណេត។
នៅក្នុងដំណើរការនៃការក្លែងបន្លំបោកប្រាស់នេះ ក្រុមបោកប្រាស់ដ៏ធំនេះ បានអនុវត្តការគ្រប់គ្រងលក្ខណៈជាក្រុម បែងចែកការងារខុសៗគ្នា និង សមាជិកទាំងអស់រស់នៅជុំគ្នា ហើយកិច្ចការទាំងអស់គឺធ្វើនៅក្នុងកន្លែងដែលបិទជិទដែលជាទីតាំងធ្វើការបោកប្រាស់របស់ពួកគេ។
សមាជិកដែលត្រូវបានជ្រើសរើសបានមកដល់ទីតាំងនេះហើយ ជនត្រូវចោទត្រកូល លី និង ជនត្រូវចោទ ត្រកូលឆាយនឹងបណ្តុះបណ្តាលពួកគេរៀនសូត្រអំពីវិធីបោកប្រាស ដូចជាបច្ចេកទេសក្នុងការនិយាយបោកប្រាស់ជាដើម និងប្រគល់អោយឯកសារដែលពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋចិនដើម្បីធ្វើការទូរស័ព្ទទៅបោកប្រាស់។
ដើម្បីធ្វើឱ្យគំរោងការបោកប្រាស់របស់ពួកគេមាន លក្ខណៈដូចជាការពិត ជនបោកប្រាស់ទាំងអស់បានដើរតួខុសៗគ្នាដែលត្រូវបានបែងចែកជា ខ្សែទី១ ខ្សែទី២ និងខ្សែទី៣ ។
ដោយ "ខ្សែទីមួយ" ក្លែងបន្លំធ្វើ ជាប៉ូលីសនៅក្នុងមូលដ្ធានដែលជនរងគ្រោះកំពុងរស់នៅតេទូរស័ព្ទទៅកាន់ជនរងគ្រោះ ដោយបោកបញ្ជោតថាកាតធនាគាររបស់ជនរងគ្រោះត្រូវបានគេសង្ស័យថាមានការពាក់ព័ន្ធនឹងការលាងលុយកខ្វក់ឬបទឧក្រិដ្ឋផ្សេងទៀត។ហើយយកលេសថាជួយនគរបាលកន្លែលបទល្មើសកើតឡើងបំបែករឿងក្តី បានបង្វែរទូរស័ព្ទទៅកាន់“ខ្សែទី២”ដែលពួកគេបានបន្លំជានគរបាលទីកន្លែងដែលកើតបទឧក្រិដ្ឋនោះ។
អ្នកកាន់"ខ្សែទី ២" បានបន្តបោកប្រាស់ជនរងគ្រោះ បន្ថែមទៀតនិងធ្វើការបោកបញ្ឆោតធ្វើកំណត់ហេតុការនិយាយទូរស័ព្ទដើម្បីបានលេខកាតធនាគារ សមតុល្យ និងសមតុល្យWeChat Alipayរបស់ជនរងគ្រោះ។ប្រសិនបើសមតុល្យ របស់ជនរងគ្រោះមានកម្រិតទាបបុគ្គលិក“ ខ្សែទី ២” នឹងយកលេសជាការផ្តល់គណនីធនាគារដល់ជនរងគ្រោះក្នុងការដាក់ប្រាក់ដោយផ្ទាល់ទៅក្នុងគណនីដែលផ្តល់ដោយជនរងគ្រោះ ។
ប្រសិនបើសមតុល្យរបស់ជនរងគ្រោះមានទំហំធំ បុគ្គលិក“ ខ្សែទី ២” នឹងយកលេសថាដើម្បីជួយជនរងគ្រោះពិនិត្យឱ្យដឹងថាតើប្រភពធនធានមូលនិធិរបស់ជនរងគ្រោះមានភាពស្អាតស្អំរឺទេ ក៏បានផ្ទេរការហៅទូរស័ព្ទទៅកាន់ ខ្សែទី ៣ ។
អ្នកកាន់ “ ខ្សែទីបី”បានបន្លំជាថ្នាក់ដឹកនាំដែលកាន់ករណីនេះផ្ទាល់ រឺក៏ក្លែងបន្លំជាព្រះរាជអាជ្ញា ឬក៏ជាប្រធានការិយាល័យសារការី ដោយប្រើប្រាស់ទូរស័ព្ទ រឺក៏តាមបណ្តាញសង្គម QQ និងឧបករណ៍ផ្សេងៗទៀតទាក់ទងនឹងជនរងគ្រោះជាបន្តទៀត ហើយផ្តល់នូវគេហទំព័រក្លែងក្លាយរបស់អយ្យការប្រជាជនកំពូលដល់ជនរងគ្រោះ ហើយនៅក្នុងនោះមានដឺកាក្លែងក្លាយតាមចាប់ជនរងគ្រោះ រឺក៏ជាដឺកាជួយស្រាវជ្រាវរឿងក្តី ដោយបោកបញ្ឆោតថាត្រូវបង្កកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំងអស់រហូតដល់រឿងក្តីត្រូវបានបញ្ចប់។
បន្ទាប់ពីទទួលបានការជឿទុកចិត្តពីជនរងគ្រោះរួចហើយ បុគ្គលិក“ ខ្សែទី៣” បានយកលេសជាជួយជនរងគ្រោះបញ្ជាក់ថាប្រភពធនធានមូលនិធិរបស់ជនរងគ្រោះមានភាពស្អាតស្អំ ស្នើសុំឱ្យជនរងគ្រោះបង្កើត“ធនាគារអ៊ីនធើណេត”តាមធនាគារមួយចំនួន ហើយបញ្ឆោតយកព័ត៍មានទាក់ទងនឹងជនរងគ្រោះ ហើយចាប់ផ្តើមឆ្លងកាត់តាមមធ្យោបាយជាច្រើន ដូចជាតាម“ធនាគារអ៊ីនធើណេត”បោកបញ្ឆោតយកលុយក្នុងកុងធនាគាររបស់ជនរងគ្រោះ។នៅចុងខែវិច្ឆិកាឆ្នាំ ២០១៨ ប៉ូលីសចិននិងកម្ពុជាបានរួមគ្នាធ្វើប្រតិបត្តិការពិសេសមួយដើម្បីចាប់ជនពាក់ព័ន្ធទាំងនោះ។
ឆ្លងកាត់ការអង្កេត និងស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ព្រះរាជអាជ្ញាធរចិន បានឈានដល់ការចាប់ខ្លួនក្រុមបោកប្រាសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតដ៏ធំមួយ បន្ទាប់ពីក្រុមនេះក្នុងរយៈពេលមិនដល់៣ខែ បានបោកប្រាស់ជនរងគ្រោះសរុបជាង១២០នាក់ ហើយចំនួនទឹកប្រាក់សរុបមានជាង៥លានយ័នចិន។
យោងតាមឯកសារការស៊ើបអង្កេត និងសវនកម្មនៃទិន្នន័យផ្ទះ ក្រុមបោកប្រាស់ដ៏ធំនេះចាប់ពីខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ ២០១៨ បានចូលកុងលើសពី ១០ លានយ័ន ដែលក្នុងនោះមានជនរងគ្រោះចំនួន ១២៣ នាក់។
សមត្ថកិច្ចបាន ត្រួតពិនិត្យតាមបច្ចេកទេសនៅទីតាំងលាក់ខ្លួនរបស់ជនល្មើសបានរកឃើញជនត្រូវចោតបានក្លែងបន្លំគណនី QQ ចំនួន ១១០ ហើយមានជនរងគ្រោះ ប្រមាណ៣២០ នាក់ ដែលបានប្តឹងនិងរាយការណ៍ចំនួនទឹកប្រាក់គឺប្រមាណ ២០ លានយ័ន។
មុនឈានដល់ការបើកសវនាការជាផ្លូវការ មានជនត្រូវ ចោទចំនួន ៣៦ នាក់បានស្ម័គ្រចិត្តសារភាពថាមានកំហុសហើយបានចុះហត្ថលេខាលើសេចក្តីសារភាព។ ក្នុងពេលបើកសវនាការ ជនត្រូវចោទ២នាក់ផ្សេងទៀតបានសារភាពថាខ្លួនមានកំហុសនិងបានសារភាពកំហុសនៅតុលាការហើយព្រមទទួលយកការផ្តន្ទាទោសរបស់ព្រះរាជអាជ្ញា៕