អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ី បានបន្តវាយប្រហារលើកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់នៃទីក្រុង Kharkiv, Kherson និង Donetsk ខណៈប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានដណ្តើមកាន់កាប់ទីក្រុង Chkalovsk ក្នុងទីក្រុង Kharkiv ។
ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងរុស្ស៊ីបានវាយប្រហារកងកម្លាំងអ៊ុយក្រែននៅតំបន់ជិត១០ ក្នុងទីក្រុង Kharkiv ។នៅ Kherson និង Donetsk កងកម្លាំងរុស្ស៊ីបានវាយប្រហារកងកម្លាំងប្រដាប់អាវុធ និង ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដោយបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-8 មួយគ្រឿង និង យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង។
រុស្ស៊ីបាននិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែកញ្ញា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និង ទីក្រុង Energodar ត្រូវបានវាយប្រហារ ២៦ ដងដោយភាគីអ៊ុយក្រែន។
ចំណែកមេបញ្ជាការអ៊ុយក្រែនឧត្តមសេនីយ៍ Valeriy Zaluzhnyi បានអះអាងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងឆ្ពោះទៅទិសខាងត្បូង ខាងកើត និង ខាងជើងក្នុងទិសដៅ Kharkiv ។កម្លាំងនេះ បានបង្ហាញពីភាពខ្លាំងរបស់ពួកគាត់ក្នុងការយកឈ្នះលើកងកម្លាំងរុស្ស៊ី៕